ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានត្រូវឲ្យដឹងថា រូបលោក បានជាប់ទៅដល់ក្នុងវត្គ Final ក្នុងកម្មវិធី ប្រលងអន្តរជាតិ Cambodia Idol កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងសមត្ថភាពរបស់លោក។

យ៉ាងណាមិញ ក្រោយពីបង្ហាញខ្លួនមួយរយៈ ដែលបានឆ្លងកាត់ ជម្រុះ អស់រយៈពេលជាច្រើនសប្តាហ៍មក បេក្ខជនមួយនេះ ក៏មានសន្ទុះគាំទ្រខ្លាំងមិនធម្មតា មិនចាញ់ បេក្ខជនផ្សេង ៗនោះ មិនថារូប ទឹកដមសម្លេង ក៏ដូចជា រូបស្រស់សង្ហារបស់លោក បានទាំងព្រមបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត កាលពីថ្មី ៗ នេះ នៅលើគណនី TikTok ជាផ្លូវការរបស់លោក បានធ្វើការបង្ហោះវីដេអូ ដែលបានសម្តែងថ្លែងអំណរគុណ ទៅនឹងកាន់អ្នកគាំទ្រ ដែលបានបោះឆ្នោត ឲ្យលោក ជារៀងរាល់សប្តាហ៍ បន្ថែមពីនេះ​រូបលោក បានថតកាដូជាច្រើន ផ្កា តុក្កតា តម្រៀបគ្នា ពាលពេញលើសាឡុង នៅក្នុងគេហដ្ឋានរបស់លោក ដែលនេះសង្កេតឃើញថា ប្រជាប្រិយភាពរបស់លោក ពិតជាមិនធម្មតា៕

សូមទស្សនាវីដេអូខាងក្រោម៖

ស៊ឹម ច័ន្ទពន្លឺ និងអ្នកគាំទ្រ
ស៊ឹម ច័ន្ទពន្លឺ និងអ្នកគាំទ្រ
ស៊ឹម ច័ន្ទពន្លឺ និងអ្នកគាំទ្រ
ស៊ឹម ច័ន្ទពន្លឺ និងកាដូអ្នកគាំទ្រ
@ponloue1005 Thanks you so much 🙏🏻🙏🏻🙏🏻....!! ❤️❤️❤️ #cambodia #idol #fans ♬ original sound - Sim Chanponloue
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]