រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីល្ងាចថ្ងៃទី ២១ សីហា កន្លងទៅនេះ មហាជនខ្មែរផ្ទុះការចាប់អារម្មណ៍ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសឲ្យដកលោក សាន្ត ប៊ុនធឿន ចេញពីកងអង្គរក្ស បន្ទាប់ពីរូបលោក បង្ហាញអត្តចរិតមិនល្អLive បោកចាន។

ទន្ទឹមនឹងនេះ គ្រាន់តែសម្តេចបង្ហោះសារលើបណ្តាញសង្គមមិនទាន់ប៉ុន្មានផង ឯកឧត្តម ហ៊ីង ប៊ុនហៀង បានចេញលិខិតផ្លូវការប្រកាសដកចេញពីកងអង្គរក្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងកាលពីព្រឹកថ្ងៃទី ២២ សីហានេះ លោក សាន្ត ប៊ុនធឿន បានចេញសុំទោសសម្តេចតេជោ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗ មហាជនគ្រប់លំដាប់ថ្នាក់ ដោយរូបលោកលើកឡើងថា នេះគ្រាន់តែជាPrank ព្រោះViewរបស់ផេកមានការធ្លាក់ចុះ ហើយកន្លែងដែលបានបោកចាននោះគឺនៅលើដំបូលផ្ទះ រូបលោកមិនធ្លាប់បង្កបញ្ហា នៅកន្លែងស៊ីផឹកណាមួយឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
វីដេអូ
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូរបស់ លោក សាន្ត ប៊ុនធឿន ៖ https://fb.watch/f2IL4Cc9wl/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]