ភ្នំពេញ៖ បើក្រឡេកមើលបវរកញ្ញាលំដាប់រងទី៣ Miss Preteen International Cambodia 2022 គឺបានទៅលើយុវតី គង់ ច័ន្ទណារីយ៉ា ដែលមានលេខសម្គាល់លេខ១។ មូលហេតុដែលធ្វើឲ្យយុវតីរូបនេះបានគ្រងតំណែងកំពូលលំដាប់រងទី៣ ក៏ព្រោះតែនាងមានភាពជឿជាក់ ក្លាហាន ព្រមទាំងចំណេះដឹង និងសមត្ថភាពល្អ បូករួមនឹងរូបសម្ផស្សស្រស់ស្អាតផងដែរ។ 

យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណែងលំដាប់រងទី៣រួចមក គេឃើញបវរកញ្ញារូបនេះ តែងតែធ្វើបុណ្យ និងការងារសប្បុរសធម៌មានដូចជានាំយកថវិកា និងអំណោយផ្សេងៗជូនជនចាស់ជរា។ ជាមួយគ្នានេះដែរ មកដឹងពីប្រវត្តិរូបសង្ខេបរបស់យុវតី គង់ ច័ន្ទណារីយ៉ា ដោយបច្ចុប្បន្នមានអាយុ១៣ឆ្នាំ​ និងអាចនិយាយ៣ ភាសាគឺ ខ្មែរ អង់គ្លេស និងចិន សព្វថ្ងៃកំពុងសិក្សានៅសាលា​ SIS International school​ ថ្នាក់ទី៩ ហើយនាងមានសមត្ថភាព ច្រៀង​ រាំ​ និងសម្តែង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំណែកគោលបំណងប្រាថ្នានាពេលអនាគត រូបនាងចង់ក្លាយជាតារាម៉ូដែល សហគ្រិន​ និងចង់ក្លាយជាបុគ្គលគំរូល្អម្នាក់នៅក្នុងសង្គម​ដែលអាចជួយឲ្យសង្គម មានភាពល្អប្រសើរនឹងរីកចម្រើនឡើង​។ គួរបញ្ជាក់ផងដែរថា នាងជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់​ ដោយអ្នកម៉ាក់ជាជាងកាត់ដេរច្នៃម៉ូត​ លោកប៉ាជាមន្រ្តីរាជការ​។ ពេលនេះនាងកំពុងតែហ្វឹកហាត់ពង្រឹង សមត្ថភាពបន្ថែមទៀតដើម្បីត្រៀមខ្លួន ចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា
យុវតី គង់ ច័ន្ទណារីយ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]