ថៃ៖ ក្រឡេកឃើញថា ចាប់តាំងពីបានរៀបការនឹងគ្នាមក តារាប្រុស Weir និងភរិយា Vicky តែងតែត្រូវបានហ្វេនៗអ្នកគាំទ្រ ចាប់អារម្មណ៍ពីសកម្មភាពរបស់អ្នកទាំងពីរស្ទើរតែគ្រប់ពេល ក៏ដូចជាចង់ឃើញពីភាពផ្អែមល្ហែមមិនឈប់ឈរ ស្របពេលដែលបានបញ្ចេញនូវដំណឹងល្អពីការមានផ្ទៃពោះកូនដំបូង។

យ៉ាងណាមិញ ជាងមួយខែមកនេះ ភាពផ្អែមល្ហែមរបស់ ប្ដីប្រពន្ធអ្នកទាំងពីរ ហាក់មិនថមថយនោះទេ ដោយថ្មីៗនេះ ភរិយាបណ្ដូលចិត្តWeir បានបញ្ចេញនូវវីដេអូឃ្លីប ដែលបង្ហាញឲ្យឃើញពីរបៀបរស់នៅឯផ្ទះរបស់ពួកគេ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅក្នុងនោះ ថែមទាំងបានបង្ហាញឲ្យឃើញថា Weir ពិតជាមើលថែទាំ និងយកចិត្តទុកដាក់ចំពោះភរិយាយ៉ាងខ្លាំង ដោយរូបលោកបានសុខចិត្ត​កា.ប់​ដូង​ក្រអូប​ឲ្យ​ភរិយា មិនឲ្យមនុស្សជាទីស្រលាញ់លំបាកនោះឡើយ ខណៈ​ដែលមានហ្វេនៗ បានចូលរួមបញ្ចេញ​មតិ​ពីភាព​គួរ​ឱ្យ​ស្រលាញ់នៅក្នុងគ្រួសាររបស់ពួកគេ ផងដែរ។

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Weir
Weir និង ភរិយា
Weir និង ភរិយា
ភរិយា Weir
ភរិយា Weir
Weir
Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]