ថៃ៖ ទោះជាមានវ័យកាន់តែច្រើន តែ Nune Woranuch នៅតែជាតារាសម្ដែងម្នាក់ ដែលទទួលបានការពេញចិត្តពីទស្សនិកជន ព្រោះក្រៅពីមានទេពកោសល្យសម្ដែងហើយ តារាស្រីរូបនេះ ថែមទាំងមានរូបសម្រស់ និងការលេងខ្លួនកាន់តែទាក់ទាញខ្លាំងឡើង ដើម្បីពញ្ញាក់អារម្មណ៍ហ្វេនៗជានិច្ច។
ចំពោះលើកនេះវិញ កាន់់តែខុសប្លែកពីរាល់ដង បន្ទាប់ពី Nune បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម បើកភ្នែកធំៗ នៅពេលដែល នាងបានចេញមកជាមួយសម្រស់ផ្ទៃមុខដ៏ក្មេងជាងវ័យ ជាមួយស្នាមញញឹមបែបស្រទន់ ទម្រង់មុខឡើងឃ្យូតចចេញជាអក្សរV តុបតែងមុខស្រាលៗ បង្ហាញឲ្យឃើញច្បាស់ៗនូវ ស្បែកមុខដ៏តេងណែនរលោងស្រិលសឹងតែស្រមោចវារជ្រុះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីឃើញដូច្នេះហើយ អ្នកទស្សនាលាន់មាត់សរសើរតារាស្រីរូបនេះព្រាត ខណៈដែលខ្លួនមានវ័យកាន់តែជ្រេណាស់ទៅហើយ តែសម្រស់ក៏ដូចជាកាតតុបតែងខ្លួនក្មេងៗល្មមៗ ប្រៀបមិនបាន Nune ទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]