បរទេស៖ អាចនិយាយបានថា ក្រៅពីមានភាពល្បីឈ្មោះហើយ តារាម៉ូដែលស្រី Victoria ដែលត្រូវបានគេស្អាល់ថា ជាភរីយាអតីតកីឡាបាល់ទាត់ David Beckham ហាក់​ធ្វើ​ឱ្យ​មហាជន​ជាច្រើន តែងតែយកចិត្តទុកដាក់​នឹង​រូបរាង ក៏ដូចជា ការថែសម្រស់​មិនចេះ​ចាស់​របស់ខ្លួន ផងដែរ។

លើសពីនេះ ស្របពេលដែលមានសម្រស់គួរជាទីគាប់ចិត្តហើយ រៀងរ៉ាវនៅក្នុងគ្រួសារ Victoria ក៏កាន់តែគួរឲ្យច្រណែន និងបានបញ្ចេញ​រូប​ភាព​រ៉ូមែនទិកជាហូរហែរ ជាមួយនឹង​ស្វាមី​បណ្ដូលចិត្ត។ ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ បានឆ្លៀតឱកាសធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ចំពោះភាពគួរឱ្យស្រលាញ់របស់ប្ដីប្រពន្ធអ្នកទាំងពីរ ខណៈកំពុងសម្រាកលំហែកាយ និងរីករាយជាមួយនឹងការជិះទូកលេងកម្សាន្តជាមួយគ្នា ក្រោមបរិយាកាសដ៏រ៉ូមែនទិក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាមានជីវិតរស់នៅសុភមង្គលជាមួយស្វាមី និងកូនៗក៏ដោយ តែតារាស្រីរូបនេះ នៅតែបន្តប្រឈមនឹង បំណុ.លជាច្រើន ប្រមាណជាង ៦០លានដុល្លារ ពីម៉ាកសម្លៀកបំពាក់របស់នាងផ្ទាល់។ ម៉្យាងវិញទៀត ដំណើរកម្សាន្តមួយនេះ ក៏បានធ្វើឡើងយ៉ាងរីករាយ បន្ទាប់ពី លេចឮដំណឹង​ក្រុមហ៊ុន​របស់នាង បានជំពាក់​លុយ​ដ៏ច្រើន​សន្ធឹកសន្ធាប់ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham
Victoria
Victoria
Victoria
David Beckham និង ភរិយា
David Beckham និងភរិយា
David Beckham និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]