ភ្នំពេញ៖ ដូចដែរបងប្អូនអ្នកលេងបណ្ដាញសង្គម បានដឹងរួចមកហើយងថា មួយរយៈថ្មីៗនេះ មាន រឿងរ៉ាវចោទប្រកាន់ថា ជំពាក់បំណុលហាក់ដូចជាកើតមានច្រើនមែនទែននៅលើបណ្ដាញសង្គម។ ដោយករណីខ្លះ គឺមានម្ចាស់គណនីហ្វេសប៊ុកបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយ ដោយយកឈ្មោះ និងរូបអ្នកដទៃទៅប្រើប្រាស់ជារូបប្រូហ្វាល់។
មិនតែប៉ុណ្ណោះ បានប្រើគណនីនោះឆាតទៅខ្ចីលុយអ្នកដទៃ និងមានករណីខ្លះទៀត ជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរគំរា.មទារលុយគេទេ ដោយធ្វើការចោទប្រកាន់ថា បុគ្គលនេះ ឬអ្នកសិល្បៈរូបនេះ ជំពាក់បំណុលខ្លួនជាដើម បើមិនព្រមសងទេ នឹងបង្ហោះហ្វេសប៊ុកឱ្យខ្មាស់គេជាដើម។ ដូចជាករណីពិធីករ លោក សុខ រ៉ាស៊ី ដែលមានស្ត្រីម្នាក់ប្រើប្រាស់ហ្វេសប៊ុក និងតាំងខ្លួនជាអ្នកចងការប្រាក់ទាក់ទងលោក សុខ រ៉ាស៊ី ឱ្យដោះស្រាយបំណុលអ្នកសិល្បៈជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ឥឡូវនេះ ករណីថ្មីចេសមួយទៀត បានកើតឡើងលើ ឧកញ៉ា ទៀ វិចិត្រ រហូត ឧកញ៉ា ទៀ វិចិត្រ និង ឧកញ៉ា នឹម វណ្ណៈ ដែលជាកូនស្រីបង្កើតលោកជំទាវ ហ៊ុន ស៊ីណាត សម្ដែងការហួសចិត្តជាខ្លាំង។ ដោយ ករណីដែលកំពុងកើតលើ ឧកញ៉ា ទៀ វិចិត្រ នោះ គឺមានបុគ្គលម្នាក់ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកមានឈ្មោះថា Chhey lii មានរូបប្រូហ្វាលហ្វេសប៊ុក ជានារីស្រស់ស្អាតមួយរូប បានបង្ហោះរូបថត ឧកញ៉ា ទៀ វិចិត្រ អង្គុយទទួលទានជាមួយមនុស្សប្រុសស្រីមួយក្រុម ដោយអមជាមួយសំណេរដែលចោទប្រកាន់ ឧកញ៉ា ទៀ វិចិត្រ ថា ត្រូវចូលដោះស្រាយបំណុល។
ជាការឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋាននេះផងដែរ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឧញ៉ា ទៀ វិចិត្រ បានលើកឡើងថា លោកបានត្រៀមចំណាត់ការដោយគ្មានក្ដីអនុគ្រោះ លើអាខោនក្លែងក្លាយដែលចោទប្រកាន់លោករឿងជំពាក់បំណុល ដោយយកឈ្មោះក្រុមហ៊ុនចិនមកកាង។ នេះបើតាមការបញ្ជាក់ក្នុងសំណេររបស់ ឧញ៉ា ទៀ វិចិត្រ ដែលមានខ្លឹមសារថា៖
សូមទស្សនារូបភាពខាងក្រោម៖
ង្ហោះរបស់ ជនខិលខូច
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]