ទល់លាមក គឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ?

តើពោតបារាំងមានផ្ទុកសារធាតុសំខាន់អ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពោតបារាំងជាបន្លែបៃតងមួយប្រភេទ សម្បូរសាធាតុចិញ្ចឹមច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងប្រព័ន្ធរំលាយអាហារទាំងមូល។ សារធាតុសំខាន់ទាំងនោះមានដូចជា៖

  • កាល់ស្យូម ផ្ដល់អត្ថប្រយោជន៍ដល់ ឆ្អឹង និង ធ្មេញ
  • ជាតិដែក ផ្ដល់អត្ថប្រយោជន៍ដល់ ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម
  • ប៉ូតាស្យូម ផ្ដល់អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម
  • ស័ង្កសី ជួយការពារ DNA និងពង្រឹងប្រព័ន្ធការពារ
  • វីតាមីន C ជួយប្រឆាំនឹងអុកស៊ីកម្ម
  • សារធាតុសរសៃ ជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ

ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖

  • កាឡូរី៖ ៣៣កាឡូរី
  • កាបូអ៊ីដ្រាត៖ ៧ក្រាម
  • ប្រូតេអ៊ីន៖ ២ក្រាម
  • ជាតិខ្លាញ់៖ ០ក្រាម
  • ជាតិសរសៃ៖ ៣ក្រាម
  • ម៉ាញ៉េស្យូម៖ ១៤% នៃតម្រូវការ​ប្រចាំ​ថ្ងៃ
  • អាស៊ីតហ្វូលិក (Folate)៖ ១៥% នៃ​តម្រូវ​ការប្រចាំ​ថ្ងៃ
  • វីតាមីន A៖ ១៤% នៃ​តម្រូវ​ការប្រចាំ​ថ្ងៃ
  • វីតាមីន C៖ ២៦% នៃ​តម្រូវ​ការប្រចាំ​ថ្ងៃ

តើពោតបារាំងជំនួយប្រព័ន្ធរំលាយអាហារដោយរបៀបណា?

ជាក់ស្ដែងណាស់ បញ្ហាទល់លាមកគឺបណ្ដាលមកពីដំណើរការប្រព័ន្ធរំលាយអាហារមានសភាពរអាក់រអួល បូករួមទាំង​របបអាហារដែលបានទទួលទាន មិនអំណោយផលចំពោះសុខភាព។

ពោតបារាំងជាបន្លែដែលមាន ផ្ទុកនូវសារធាតុកាកសរសៃជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ពិសេសជួយចិញ្ចឹមពពួកបាតេរីល្អៗ ក្នុងក្រពះពោះវៀន។ ជាតិទឹក និងកាកសរសៃ មាននៅក្នុងពោតបារាំង ជួយរក្សាលំនឹងកំហាប់កាកសំណស់ កាត់បន្ថយជាតិហ្កាសក្នុងពោះវៀន និង បញ្ហាហើមពោះ។

ការទៅចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀនគឺជាវិធីល្អមួយ ជួយជំរុញឲ្យរាងកាយផលិតបាននូវវិតាមីន B ចម្រុះដែលអាចជួយបំពេញភាពខ្វះខាតសារធាតុចិញ្ចឹមដែលរាងកាយត្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ គុណសម្បត្ដិមួយនេះ មិនចាញ់ពពួកផ្លែឈើ និង បន្លែផ្សេងនោះទេ។

ពោតបារាំងក៏មានសមត្ថភាពពិសេសមួយទៀត ជួយកាត់បន្ថយការវិត្ដនៃរលាកព្រះស្រួចស្រាស់ ជំងឺរលាកពោះ​វៀន​រ៉ាំរៃ(IBS)។ មិនត្រឹមតែប៉ុណ្ណោះសារធាតុសរសៃក៏អាចជួយកាត់បន្ថយដំណើរការស្រូបយកជាតិស្ករក្នុងរាងកាយ ដែលជាផលល្អជួយកាត់បន្ថយ​ការឡើងជាតិស្ករក្នុងឈាម និងហានិភ័យ​បញ្ហាបេះដូង។

ការញ៉ាំពោតបារាំងច្រើនអាចបង្កបញ្ហាដែរទេ?

ប្រាកដណាស់ថា ការញ៉ាំពោតបារាំងច្រើន ក៏អាចបង្កផលប៉ះពាល់ដល់សុខភាពយើងវិញ ដែរព្រោះពោតបារាំងមានផ្ទុកសាធាតុ Fructans ដែលសារធាតុនេះអាចបណ្ដាលឲ្យរាក រមួលពោះ ហើមពោះ។ នៅមានសារធាតុមួយចំនួនទៀត ដូចជា Oxalate ដែលអាចបណ្ដាលឲ្យកើតជំងឹគ្រួសក្នុងតម្រងនោម សារធាតុ solanine បង្កផលប៉ះពាល់នៃការរលាក។

ការញ៉ាំពោតបារាំងឆៅ ហើយក្នុងបរិមាណច្រើន អាចបណ្ដាលឲ្យប៉ះពាល់សុខភាពយើង។ ដូច្នេះចូលញ៉ាំក្នុងបរិមាណល្មម អាចតិចជាង៤ដងក្នុងមួយសប្ដាហ៍ មួយដងមិនលើសពី ២៥០ក្រាមទើបទទួលបានសុខភាពល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]