គ្នា​យើង​ជា​ច្រើន​យល់​ថា​ ជំងឺ​​ផ្ដាសាយ​ធំ​​គ្រាន់​តែ​ជា​បញ្ហា​សុខភាព​តូចតាច​ប៉ុណ្ណោះ ហើយ​យើង​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ជំងឺ​មួយ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​​ធ្លាក់​ខ្លួន​ឈឺ​ចូល​សម្រាក​នៅ​​​មន្ទីរពេទ្យ​ និង​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ចន្លោះ​ឆ្នាំ​២០១០ និង​២០២០ អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​៣៤២ ០០០នាក់ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង ហៅ​កាត់​ថា​ CDC របស់​អាមេរិក​។

តើ​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​រលាយ​បាត់​​ពី​ផែន​ដី​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​លោក​Mark Slifka អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​Oregon បាន​ឲ្យ​ដឹង​ថា ​ជំងឺ​ផ្ដាសាយ​ធំ​នេះ ​មិន​អាច​រលាយ​បាត់​​ជា​រៀង​រហូត​ទេ។ ជាក់​ស្ដែង នៅ​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ យើង​ទាំង​អស់​គ្នា​ចាប់ផ្ដើម​ពាក់​ម៉ាស និង​នៅ​ដាច់​ដោយ​ឡែក​ដោយ​សារ​តែ​ជំងឺ​រាតត្បាត​កូវីដ-១៩​ ​ដែល​កត្តា​នេះ​នាំ​ឲ្យ​​ករណី​ជំងឺ​ផ្ដាសាយ​ធំ​​ធ្លាក់​ចុះ​មក​​ត្រឹម១៥០ ០០០​ករណី​​ប៉ុណ្ណោះ កាល​​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ទិន្នន័យ​នៃ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ចំនួន​ដល់​ទៅ​ ៣៩​លាន​នាក់​ឯ​ណោះ​។​ យ៉ាង​ណា​មិញ ក្រោយ​ស្ថានភាព​កូវីដ​-១៩​បាន​ធូរ​​ស្រាល​​ ហើយ​យើង​​ត្រលប់​មក​ធ្វើការ និង​ចូលរៀន​ដូច​​ធម្មតា ជំងឺ​ផ្ដាសាយ​ធំ​ក៏​វិល​ត្រលប់​មក​វិញ​ដូច​គ្នា។

ចុះ​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​ធំ​មាន​ប្រសិទ្ធភាព​ដែរ​ទេ?

​​​វីរុស​Influenza ដែល​បង្ក​ជា​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​​អាច​បំប្លែង​ខ្លួន​រាប់​ពាន់​ប្រភេទ​ ហើយ​នៅ​ពេល​ដែល​វ៉ារ្យង់​ណា​មួយ​បាត់​ទៅ វ៉ារ្យង់​ថ្មី​ក៏​លេច​រូបរាង​ឡើង។ មូលហេតុ​នេះ​ហើយ​ ទើប​​អ្នក​ជំនាញ​មាន​ការ​លំបាក​ក្នុង​ការ​ផលិត​វ៉ាក់សាំង។

នៅ​ឆ្នាំ​ខ្លះ វីរុស​ផ្ដាសាយ​ធំ​បម្លែង​ខ្លួន​យ៉ាង​ឆាប់​រហ័ស​​ជាង​ការ​ផលិត​វ៉ាក់សាំង​ទៅ​ទៀត ហើយ​ជួនកាល​ វីរុស​ដែល​ប្រើប្រាស់​ក្នុង​វ៉ាក់សាំង​បំប្លែង​​ខ្លួន​នៅ​ក្នុង​ដំណើរការ​ផលិត​តែ​ម្ដង។ ជា​លទ្ធផល​ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ផ្ដាសាយ​ធំ គឺ​ចាប់​ពី​១០% ទៅ​៦០​%​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​​រយៈពេល​១ខែ​ដំបូង និង​ធ្លាក់​ចុះ​ចំនួន​១០%​ជា​រៀង​រាល់​ខែ។  

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]