ភ្នំពេញ៖ កាលពីថ្មី ៗ នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស សម្រេចលុបចោលទាំងស្រុង ទៅលើអាជ្ញាបណ្ណ ម្ចាស់សហគ្រាសលោក សាន្ត ប៊ុនធឿន លែងឲ្យធ្វើអាជីវកម្មផ្សព្វផ្សាយលើ គេហទំព័រ នេះបើយោងតាម គណនីជាផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK។
តាមប្រភពដដែល បានបញ្ជាក់ឲ្យដឹង ដោយម្ចាស់អាជ្ញាបណ្ណ រូបលោក បានប្រព្រឹត្តអំពីអសីលធម៌ ជេរប្រមាថជាសាធារណៈ កំពុងតែ ធ្វើការ Live Stream នៅលើបណ្តាញសង្គម ហេតុដូច្នេះ បានធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយសសេចក្តីថ្លៃថ្នូរ ក្នុងនាមជាអ្នកសារព័ត៌មានអាជីព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា លោក សាន្ត ប៊ុនធឿន ក៏បានលុបពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ កាលពីថ្មីៗនេះដូចគ្នា ដោយសារ រូបលោកផ្ទាល់ ធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាព ជាមួយសកម្មភាពបែបនេះ ក្រោយ សម្តេចតេជោ បានបង្ហោះសារតាមហ្វេសប៊ុក ភ្ជាប់ជាមួយវីដេអូ ដោយសម្តេចធ្លាប់បានអប់រំ កុំឱ្យសុីផឹកជេរបញ្ចោរ តែចរិតកែមិនឡើងឡើយ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]