ថៃ៖ ដូចដែលបានជ្រាបហើយថា កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ មានរឿងដ៏ភ្ញាក់ផ្អើល នៅក្នុងពិភពកម្សាន្តថៃ ជាមួយនឹងករណីឆ.បោ.ក ដែលមានចេញដីកាចាប់ខ្លួនជាបន្ទាន់ ដោយមិនឲ្យនៅក្រៅឃុំ ចំពោះក្រុមមនុស្សចំនួន ១៩ នាក់ ដោយមាននៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត និង​កា.ត់​ទោ.ស​នោះ ក៏មាន​តារា​សម្ដែងស្រីល្បីឈ្មោះ នាង Pinky Savika

ក្នុងនោះដែរ ត្រូវបានគេដឹងថា មេ​ខ្លោង​ឈ្មោះ Apirak បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែក្រោយមក ក៏ត្រូវបានចាប់ខ្លួននៅឯផ្ទះ បន្ទាប់ពីលួចត្រឡប់មកប្រទេសថៃវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសថៃ បាននិយាយថា វិនិយោគិនសរុបចំនួន ៩៨០៤ នាក់ បានត្អូញត្អែរអំពី Forex-3D ចាប់តាំងពីឆ្នាំ ២០១៩ ដោយទាមទារការខូ.ចខាត ដែលប៉ាន់ស្មានថា មានចំនួន ១,៩ ពាន់លានបាត (ប្រមាណជាង ៥២ លានដុល្លារ)។ ប៉ុន្តែខាងអាជ្ញាធរ ក៏​រឹបអូស​បាន ទឹក​ប្រាក់​សរុប​ចំនួន ៥៧០ លាន​បាត (ប្រមាណជាង ១៥ លាន​ដុល្លារ) រួម​មាន​ អាផាតមិន លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី រថយន្ត និង​គណនី​ធនាគារ​មួយ។

លើសពីនេះ យោងតាមតុលាការ ឧ.ក្រិ.ដ្ឋ.ក.ម្ម នៃប្រទេសថៃ មនុស្សចំនួន ១៩ នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៨ ខែសីហា សុទ្ធតែត្រូវបានបដិសេធពីសំណើរបស់ពួកគេ សម្រាប់ការដោះលែងបណ្តោះអាសន្ន។ ហើយខាងតុលាការ​បាន​បន្ត​ថា ចំនួន​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ មាន​ចំនួន​ច្រើន ដែលលទ្ធភាព​នៃ​ការ​រត់គេច​ខ្លួន​របស់ជនសង្ស័យក៏​មាន​ច្រើនដូចគ្នា ដូច្នេះ​ ទើបមិន​អនុញ្ញាត​ឱ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ​ឡើយ។ ហើយ ប្រសិនបើ​រក​ឃើញ​ថា​មាន​កំហុស ជន​សង្ស័យ​ក្នុង​ការ​ឆ.បោ.កនេះ អាច​ប្រឈម​នឹង​ការ​ជាប់​ព.ន្ធ.ធ.នា.គា.រ​រហូត​ដល់ ២០ ឆ្នាំ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Pinky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]