កូរ៉េខាងត្បូង៖ តារចម្រៀងប្រុស Kim Taehyung ហៅថា V សមាជិកក្រុម BTS ឥឡូវនេះបានវ៉ាដាច់ក្រុមចម្រៀងប្រុស EXO ហើយបានក្លាយជាគណនី K-pop ដែលមានអ្នកតាមដានច្រើនបំផុតទី ៧ នៅលើ Spotify ដែលជាវេទិកាស្ទ្រីមតន្រ្តីដ៏ធំបំផុតមួយនៅក្នុងពិភពលោក។

ជាមួយសមិទ្ធិផលនេះ Taehyung បានបង្កើតខ្លួនលោក ជាសិល្បករ ដ៏ជោគជ័យម្នាក់រួចហើយ និងទទួលបានកំណត់ត្រាជាច្រើនជាមួយនឹងបទចម្រៀង OST ចំនួន ដែលមាន «Christmas Tree» «Sweet Night» និង «It's Definitely You» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះ Taehyung គឺជាតារា K-pop តែមួយគត់ក្នុងចំណោមគណនីកំពូលទាំង ១០ ដែលមានអ្នកតាមដានច្រើនជាងគេ ដោយមិនមានការចេញអាល់ប៊ុម ឬ mixtape ឡើយ ហើយលោកបានចូលរួមជាមួយតារារ៉េបបីនាក់មកពីក្រុមដូចគ្នាគឺ J-Hope RM និង Suga ក្នុងនាមជាអ្នកចម្រៀង K-pop តែមួយគត់ដែលបានចូលដល់កំពូលទាំង ១០៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

V និង EXO
V
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]