ហ្វីលីពីន៖ ក្រៅពីមានរូបសម្រស់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនឈប់ឈរហើយនោះ តារាស្រី Marian Rivera ក៏បានទាញយកចំណាប់អារម្មណ៍ជាពិសេស នៅពេលដែលនាង ព្រមទាំងស្វាមី បានបើកបង្ហាញពីទិដ្ឋភាពផ្ទះនៅក្នុងក្ដីស្រមៃរបស់ខ្លួន។

ក្នុងនោះដែរ ថ្មីៗនេះ តារាស្រី Marian Rivera បានចេញមកបង្ហោះនៅលើ Instagram Story នូវរូបភាពរបស់ខ្លួន និងស្វាមី ដែលបានទៅលេងផ្ទះវីឡាប្រណីតមួយ ដែលកំពុងតែសាងសង់ និងអាចមើលឃើញថា ផ្ទះថ្មីរបស់ប្ដីប្រពន្ធមួយគូនេះ កំពុងត្រូវបានបញ្ចប់ផ្នែកខាងក្នុងទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត កាលពីមុននេះ តារាស្រីរូបនេះ ក៏បានចែករំលែកពីរូបថតមួយចំនួន ដែលបង្ហាញថា ផ្ទះក្នុងក្តីស្រមៃរបស់នាង និងស្វាមី មានការរចនាឡើងយ៉ាងស្រស់ស្អាត ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ក៏ដូចជាចង់ឃើញឆាប់ៗ នៅពេលផ្ទះមួយនេះបានសាងសង់ និងរៀបចំរួចរាល់ ក្នុងពេលខាងមុខនេះ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Marian
Marian
Marian និងស្វាមី
Marian និងស្វាមី
រូបភាពផ្ទះ Marian
រូបភាពផ្ទះ Marian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]