ភ្នំពេញ៖ ពិតណាស់តារាសម្ដែងស្រី រចនា រ៉ាវ៉ាឌី នាងបានរីកលូតលាស់វិវត្តខ្លួន យ៉ាងឆាប់រហ័ស អ្វីដែលពិសេសនោះ តារារូបនេះ ត្រូវបានអ្នកគាំទ្រទួលស្គាល់ និង លាន់មាត់សរសើរគ្រប់ៗគ្នាថា មានទេពកោសល្យពីកំណើត គួបផ្សំជាមួយសម្ផស្សស្អាតសោភា ផងនោះ បានធ្វើឱ្យកញ្ញាល្បីកាន់តែខ្លាំងតែម្តងហើយ។
មិនតែប៉ុណ្ណោះ ក្នុងវ័យ២២ឆ្នាំ រចនា រា៉វ៉ាឌី ហាក់រះឡើងខ្ពស់ត្រដែត ថែមទាំងមានរូបសម្រស់កាន់តែស្អាត ជាពិសេសលេងខ្លួនហាយសូមិនធម្មតានោះទេ។ ជាក់ស្ដែង ថ្វីបើតារាស្រីរូបនេះ មានវ័យក្មេងពិតមែន តែបើមើលតាមអត្តចរិករឹកពា រចនា រ៉ាវ៉ាឌី មើលទៅចាស់ទុំណាស់ ជាពិសេស ក្នុងការបង្ហាញខ្លួនក្នុងឈុតរ៉ូប បែបចូលរួមកម្មវិធីពណ៌ស បូករួមនឹងការតុបតែងបួងសក់ឡើង កាន់តែធ្វើឲ្យ រ៉ាវ៉ាឌី សមសួនខ្លាំងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្នុងវ័យ២២ឆ្នាំ រចនា រ៉ាវ៉ាឌី បានធ្វើឲ្យមហាជន សរសើរមិនដាច់ពីមាត់ ទាំងសម្រស់ ក៏ដូចជាអាជីពការងារ ដែលមានភាពជោគជ័យទាំងវ័យក្មេង គួរឲ្យសរសើរបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]