ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជលេខមួយនៅកម្ពុជា បានទូទាត់ទាំងប្រាក់ដើម និងការប្រាក់ សម្រាប់ឆ្នាំចុងក្រោយនៃ សញ្ញាបណ្ណសាជីវកម្ម របស់ខ្លួន (សញ្ញាប័ណ្ណ ABA) ជូនវិនិយោគិន កាលពីថ្ងៃ ទី12 ខែសីហា ឆ្នាំ2022។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ2019 ធនាគារបានបោះផ្សាយសញ្ញាប័ណ្ណ ABA ក្នុងទំហំទឹកប្រាក់សរុបចំនួន 84.821 ពាន់លានរៀល (ប្រមាណ 21 លានដុល្លារអាមេរិក) ជាមួយនឹងការផ្សាយលក់ក្នុងតម្លៃ 100,000 រៀល ក្នុងមួយឯកតាសញ្ញាបណ្ណសាជីវកម្ម និងមានឥណប្រតិទានរយៈពេល 3 ឆ្នាំ។ អត្រាគូប៉ុងគឺ 7.75% ក្នុងមួយឆ្នាំ ជាមួយការទូទាត់រៀងរាល់ឆមាស។ ក្នុងរយៈពេល 3 ឆ្នាំ ABA បានទូទាត់ការប្រាក់សរុបចំនួន 19.69 ពាន់លានរៀលជូនដល់វិនិយោគិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសញ្ញាបណ្ណ ABA បានក្លាយជាសញ្ញាប័ណ្ណសាជីវកម្មដំបូងគេ ដែលផ្ដល់ជូនទាំងវិនិយោគិនស្ថាប័ន និងរូបវន្ដបុគ្គល។ សញ្ញាបណ្ណនេះក៏ជាមូលបត្របំណុលលើកដំបូង ដែលផ្ដល់ជូនដោយធនាគារពាណិជ្ជនៅក្នុងប្រទេស ហើយជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសងកម្រិត “B” ពីភ្នាក់ងារវាយតម្លៃ S&P Global។
ក្នុងចំណោះវិនិយោគិនទាំងអស់ វិនិយោគិនភាគច្រើនគឺជារូបវន្ដបុគ្គល និងជាប្រជាជនកម្ពុជា។ នេះបានបង្ហាញពីទំនុកចិត្តរបស់ប្រជាជនចំពោះរូបិយប័ណ្ណជាតិ និងបង្ហាញអំពីឆន្ទៈរបស់ពួកគាត់ក្នុងការវិនិយោគប្រាក់រៀល។ សញ្ញាបណ្ណ ABA បានរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ធ្វើឲ្យវិស័យនេះកាន់តែទទួលបានទំនុកចិត្តពីបណ្ដាវិនិយោគិនទាំងស្ថាប័ន និងរូបវន្ដបុគ្គល។
ក្នុងឆ្នាំ2022 ABA បន្ដពង្រឹងជំហររបស់ខ្លួនក្នុងទីផ្សារយ៉ាងរឹងមាំ និងនៅតែរក្សាដំណែងជាធនាគារពាណិជ្ជក្នុងស្រុកធំបំផុត ដោយគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, និងប្រាក់ចំណេញសុទ្ធ ចាប់តាំងពីឆ្នាំ2021 មក។
ជាក់ស្ដែងទ្រព្យសកម្មសរុបរបស់ ABA សម្រេចឈានដល់ 8.5 ប៊ីលានដុល្លារអាមេរិក ខណៈផលបត្រប្រាក់បញ្ញើកើនឡើងដល់ 6.9 ប៊ីលានដុល្លារអាមេរិក គិតត្រឹមចុង ត្រីមាសទី 2។ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធ 130.6 លានដុល្លារអាមេរិក សម្រាប់រយៈពេល 6 ខែ នៃឆ្នាំ2022។
សូមស្វែងរករបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ 6 ខែចុងក្រោយ ទីនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]