រាជធានីភ្នំពេញ ៖ ពិតណាស់ កើតជាមនុស្សស្រីភាគច្រើន សុទ្ធសឹងតែប្រាថ្នាចង់បានរាងតូចច្រឡឹង ព្រោះមើលទៅទាក់ទាញ ជាពិសេស ងាយជ្រើសរើសសម្លៀកបំពាក់ស្លៀកអ្វីក៏សម ផ្ទុយទៅវិញ មនុស្សស្រីមិនតិចទេជួបប្រទះបញ្ហាឆាប់ឡើងសាច់នេះតែម្តង បូករួមនឹងរាងដំបងពីកំណើតផងឡើងគីឡូបន្តិច ឃើញប្លែកតែម្តង។
យ៉ាងណាមិញ ងាកមកមើលតារាស្រីវ័យក្មេងទាំងប៉ុន្មានដួងនេះវិញ ក៏មិនខុសគ្នាឆ្ងាយប៉ុន្មានដែរ កាលល្បីដំបូងៗក្នុងវិថីសិល្បៈ ហ្វេនៗក្រឡេកឃើញអ្នកទាំំងអស់គ្នា មានរាងដំបងដែលធ្វើឲ្យគេសរសើរថា ទ្រលុកទ្រលន់មែនតែស្លៀកពាក់ តុបតែងយ៉ាងណាក៏ឃើញស្រស់ស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ក្នុងមតិសរសើរទាំងនោះ គេក៏ឃើញមហាជនមួយចំនួនតូចក៏ចង់ឲ្យតារាស្រីប៉ុន្មានដួងនេះ រាងធំដំបងមិនសមក្លាយជាតារាល្បីនឹងគេ ដែលពេលនេះ ធ្វើឲ្យអ្នកទាំងនេះ ប្រឹងហាត់ប្រាណចេញរាងតូចច្រឡឹង ចង្កេះអក្សរS ហ្វេនៗមើលសឹងតែមិនស្គាល់ ខុសឆ្ងាយខ្លាំងពីរាងពេលមុនៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀង វីរៈ និច
២. តារាសម្តែង រចនា រ៉ាវ៉ាឌី
៣. តារាស្រី ជា ស្រីនា
៤. តារាចម្រៀង រ៉េត ស៊ូហ្សាណា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]