ភ្នំពេញ៖ កាលពីថ្មីៗនេះ យុវជនមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ បានបង្កភាពភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី យុវជន នោះបានធ្វើដំណើរដោយម៉ូតូតាមដងផ្លូវ យ៉ាងចម្លែកខុសពីគេឯង ដោយការបើកបររបស់គេ គឺមិនមែនអង្គុយដូចអ្នកបើកបរទូទៅធម្មតាឡើយ គឺដេកសណ្ធឹងខ្លួនបើកតែម្ដង។

ជាមួយគ្នានេះ បើយោងទៅតាមរូបភាពកាំមេរ៉ាសុវត្ថិភាព ដែលចាប់បានរូបភាពយុវជនរូបនោះ មើលទៅពិតជាអាចបង្ករឲ្យមាន.គ្រោះ.ថ្នាក់.គ្រប់ពេលតែម្ដង ដែលទង្វើរដេកសណ្ធឹងខ្លួនបើកបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរូបភាពកាំមេរ៉ាសុវត្ថិភាពនេះបានបន្តចែកចាយពីទង្វើរ យុវជន នោះនៅតាមដងផ្លូវហើយ នៅពេលនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសនោះ មកអប់រំថែមទាំងឲ្យគេធ្វើត្រាប់តាមអ្វីដែលគេបានធ្វើកំឡុងពេលបើកបរទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

យុវជនដែលបើកបរ ដេកតាមដងផ្លូវ
យុវជនដែលបើកបរ ដេកតាមដងផ្លូវ
យុវជនដែលបើកបរ ដេកតាមដងផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]