កម្សាន្ត ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាជ្រាប រឿងកូនខ្មែរកំពុងរស់នៅប្រទេសថៃម្នាក់ ជាម្ចាស់របស់រថយន្តស៊េរីខ្ពស់ Bugatti Chiron 110 ANS ដែលមានតែ២០គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោក ចំណែកតម្លៃវិញគឺជាង៤លានដុល្លារឯណោះ អ្វីដែលកាន់តែពិសេសគឺ បំពាក់ស្លាកលេខ «កម្ពុជា-BOSS»។
តួយ៉ាង បងប្អូនមួយចំនួនធំផ្ទុះការងឿងឆ្ងល់ ហេតុអ្វីបានជារថយន្តនេះមានតម្លៃថ្លៃដល់ថ្នាក់នេះ តើមានលក្ខណៈពិសេសយ៉ាងណាទៅ?។ យ៉ាងណាមិញ ស្រឡាយកំពូលរថយន្តស្ព័ររបស់បារាំងមួយនេះ ក៏ធ្លាប់មានត្រកូលអភិជនខ្មែរទិញជិះក្នុងស្រុកផងដែរ ប៉ុន្តែម្តងនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងគឺដោយសារតែ ការបំពាក់ស្លាកលេខនេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះលក្ខណៈពិសេសវិញ រថយន្តBugattiម៉ូដែលនេះ ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរដល់ខួប ១១០ឆ្នាំរបស់យីហ៊ោនេះដែលត្រូវបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩០៩ ជាហេតុធ្វើឲ្យរថយន្តនេះ បានតុបតែងផ្នែកមួយចំនួនជាមួយពណ៌និមិត្តសញ្ញាតំណាងឲ្យប្រទេសបារាំងគឺ ពណ៌ខៀវ ក្រហម និងស លើតួរថយន្តនិងផ្នែកខាងក្នុងជាច្រើនកន្លែងទៀត។
ក្នុងនោះ នៅកញ្ចក់ចំហៀង ត្រូវរចនាឡើងអមជាមួយនឹងពណ៌ទាំងនេះ ដោយនៅផ្នែកចំហៀងនៃរថយន្តមានសញ្ញា «110 ans Bugatti» ដែលធ្វើអំពីអាលុយមីញ៉ូម រីឯតួអក្សរវិញធ្វើអំពីមាសនិងប្រាក់ កង់រថយន្តមានដាំលោហ្គូ EB អក្សរពណ៌ខៀវ ដែលជាពណ៌តំណាងឲ្យយីហ៊ោBugatti។
ងាកទៅផ្នែកខាងក្នុងវិញ រថយន្តនេះមានកៅអីចំនួន២ សម្រាប់អ្នកដំណើរមួយនិងអ្នកបើកបរមួយ បំពាក់ដោយ ស្បែកទន់ពណ៌ខៀវដិត ទ្វារនិងបរិវេណកៅអីរថយន្តគឺធ្វើពី Alcantara បំពាក់ស្បែកពណ៌ខៀវខ្ចីរចនាជារឹមព័ទ្ធជុំវិញកៅអីនិងខ្សែក្រវាត់ ផ្នែកខាងលើនៃកៅអី មានសញ្ញា «110 ans Bugatti» ដៃចង្កូតរថយន្តធ្វើពី Carbon Fiber ជាមួយនឹងស្បែកពណ៌ខៀវ អមនឹងពណ៌នៃទង់ជាតិបារាំង ចំទ្រនិចនាឡិកាម៉ោង១២។
គួរបញ្ជាក់ផងដែរថា រថយន្តនេះ មានបំពាក់ជាមួយនឹងម៉ាស៊ីន ៨.០លីត្រ ១៦ស៊ីឡាំង តម្រៀបគ្នាជាអក្សរW ជំនួយដោយ quad-turbocharged ចំនួន៤ ជាហេតុធ្វើឲ្យ រថយន្តនេះ អាចរត់បានដល់ទៅ ៤២០គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ យ៉ាងណាមិញ នេះគ្រាន់តែជាការរៀបរាប់ត្រួសៗតែប៉ុណ្ណោះ ចង់ដឹងឲ្យច្បាស់អាចទៅស្វែងយល់បន្ថែមពី ទំព័រផ្លូវការ Chiron Sport 110 Ans (bugatti.com)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]