ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ខ្សែភាពយន្ត «សួស្តីអ្នកជិតខាង» ដែលជាសហផលិតកររវាងក្រុមហ៊ុន Mediaload និងផលិតកម្ម LD Entertainment បានដាក់សម្ពោធជាផ្លូវការហើយ។

រូបភាពក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តជាផ្លូវការ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមកមើលទិដ្ឋភាពនៅកម្មវិធីសម្ពោធវិញឃើញថា មានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុន Mediaload គឺលោក អ៊ិន វិចិត្រ បានចូលរួមជាភ្ញៀវកិត្តិយស។ ក្រៅពីវត្តមានរបស់ភ្ញៀវកិត្តិយស ក្នុងនោះក៏មានតួអង្គដែលបានសម្តែងនៅក្នុងខ្សែភាពយន្តផ្ទាល់ និងសិល្បៈករ សិល្បៈការនីល្បីៗជាច្រើនរូប ក៏បានចូលរួមក្នុងកម្មវិធីយ៉ាងកុះករផងដែរ។

រូបភាពក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តជាផ្លូវការ

គួរអោយដឹងផងដែរថា សម្រាប់ខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្តទី២ បន្ទាប់ពី «រឿងលោកប៉ាមហាកូរ» ដែលក្រុមហ៊ុន Mediaload បានចូលរួមជាសហផលិតករជាមួយផលិតកម្ម LD Entertainment Co.,LTD

កុំភ្លេចចូលរួមគាំទ្រខ្សែភាពយន្តខ្មែរទាំងអស់គ្នាណា៎ រឿង «សួស្តីអ្នកជិតខាង» នឹងត្រៀមចាក់បញ្ចាំងគ្រប់រោងងភាពយន្ត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២​ ឆាប់ៗខាងមុខនេះហើយ៕

ទស្សនាវីដេអូ Trailer ខាងក្រោម៖ 

រឿង «សួស្តីអ្នកជិតខាង» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]