បរទេស៖ យោងតាមកាសែត Daily Mail បានចុះផ្សាយ ពីតារាម៉ូដែល Brooklyn Beckham អំពីបញ្ហាជុំវិញទៅនឹង តារាប្រុសរូបនេះ បានប្តូរឈ្មោះ របស់លោក ថែមទាំងដាក់ត្រកូលប្រពន្ធ បន្ទាប់ពីបានរៀបការរួច ក្រោយពេលមាន រឿងអាស្រូវ ថាប្រពន្ធរបស់លោក មិនត្រូវគ្នាជាមួយម្តាយបង្កើត Victoria Beckham។

ជាធម្មតា​តាម​ទំនៀមទម្លាប់​បស្ចិមប្រទេស បន្ទាប់ពី​រៀបការ​រួច ប្រពន្ធ​ប្តូរ​នាមត្រកូល​ទៅជា​គ្រួសារ​ប្តី​ តែផ្ទុយពី Brooklyn Beckham គឺជាករណីដ៏កម្រមួយនៃការបន្ថែមនាមត្រកូលរបស់ប្រពន្ធលោកទៅនាមកណ្តាលទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ ដាក់ឈ្មោះជាសាធារណៈនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយថា Brooklyn Peltz Beckham និង Nicola Peltz Beckham ផងដែរ ដោយបានធ្វើឲ្យមានរឿងចម្រូសចម្រាស ទៅនឹងការដូរឈ្មោះមួយនេះ ដោយបានលើកឡើងថា កូនប្រុសច្បងរបស់ Devid Beckham រូបនេះ ស្រលាញ់ខាងប្រពន្ធខ្លាំង ។

អ្វីដែលចាប់អារម្មណ៍ ប្រហែលជាងមួយខែមុន ពាក្យចចាមអារ៉ាមរបស់ Nicola Peltz និងម្តាយក្មេក Victoria Beckham មានជម្លោះខ្លាំង បានធ្វើមានការប៉ះទង្គិចរហូតដល់ គេបានដឹងថា Brooklyn និង Nicola អវត្តមានទាំងស្រុងពីវិស្សមកាលគ្រួសារ Beckham អ្វីកាន់តែពិសេសនោះ Victoria និង​កូន​ប្រសារ​ស្រី​លែង​មាន​ទំនាក់​ទំនង​តាម​បណ្តាញ​សង្គម​ទៀត​ហើយ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Nicola និង Brooklyn
Nicola និង Brooklyn
Nicola និង Brooklyn និងប្តីប្រពន្ធ Devid Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]