បរទេស៖ អាចនិយាយបានថា តារាសម្ដែង លោក Brad Pitt គឺជាតារាសម្ដែងមួយរូបដ៏មានប្រជាប្រិយភាពនិងទទួលបានការគាំទ្រជាច្រើន ជាពិសេស ដោយសារតែសមត្ថភាពនិងភាពល្បីល្បាញបែបនេះ បានធ្វើឲ្យរូបលោកអាចរកចំណូលបានយ៉ាងច្រើន ទៀតផង។
ដោយឡែក ងាកមកមើលពីជីវិតរស់នៅបច្ចុប្បន្ននេះ ក៏បានឲ្យដឹងថា លោក Brad Pitt មានទ្រព្យសម្បត្តិសរុប ប្រមាណ ៣០០ លានដុល្លារអាមេរិក ដែលភាគច្រើននៃប្រាក់ចំណូលរបស់លោក គឺបានមកពីខ្សែភាពយន្តដែលបានសម្តែង។ លើសពីនេះ តារាប្រុសរូបនេះ បានធ្វើការជាមួយម៉ាកល្បីៗជាច្រើន ដោយអាចរកចំណូលបានរាប់លានពីកិច្ចព្រមព្រៀង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត យោងតាមប្រភពព័ត៌មាន ក៏បានបង្ហាញពីទ្រព្យសម្បត្តិដែលជាឡានទំនើបៗ របស់ តារាប្រុស Brad Pitt ដែលមានដូចជា Tesla Camaro SS Chevy Tahoe Audi Q7 Lexus LS 460 F Sport និង Aston Martin Vanquish Carbon Edition។
លើសពីនេះ បើងាកមកចាប់អារម្មណ៍ទៅលើទ្រព្យសម្បត្តិដែលជាផ្ទះប្រណីតរបស់ Brad Pitt វិញ បានឲ្យដឹងថា កាលពីខែកក្កដា រូបលោក បានចំណាយប្រាក់ចំនួន ៤០ លានដុល្លារ ទៅលើផ្ទះប្រវត្តិសាស្ត្រមួយនៅ Carmel រដ្ឋកាលីហ្វ័រញ៉ា។ ជាពិសេស រូបលោកក៏បានទិញទីតាំងជាច្រើនកន្លែង ក៏ដូចជាបានលក់អចលនទ្រព្យវិនិយោគជាច្រើន ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]