កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា ទាំង V របស់ BTS និង Jennie សមាជិក BLACKPINK កំពុងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កពេលតែមួយ ស្របពេលមានពាក្យចចាមអារ៉ាមថ្មីអំពីពួកគេទាក់ទងគ្នាបានផ្ទុះឡើងសារជាថ្មី។
យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Kyunghyang បានឱ្យដឹងថា V សមាជិកក្រុម BTS កំពុងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កសម្រាប់កាលវិភាគនៃការថតរូបសន្លឹក ខណៈត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិ Incheon កាលពីព្រឹកមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែល ក៏បានបញ្ជាក់ផងដែរថាសមាជិក BLACKPINK នឹងធ្វើដំណើរទៅកាន់ទីក្រុង New York នៅថ្ងៃទី ២៥ ខែសីហា សម្រាប់កាលវិភាគក្រុមរបស់ពួកគេផ្ទាល់។ ពួកគេក៏បានបញ្ជាក់ផងដែរថា សមាជិកក្រុម BLACKPINK នឹងត្រឡប់ទៅប្រទេសកូរ៉េវិញផ្សេងពីគ្នា នៅពេលដែលពួកគេបំពេញកាលវិភាគផ្ទាល់ខ្លួនរបស់ពួកគេនៅសហរដ្ឋអាមេរិកបានចប់សព្វគ្រប់។
គួររំលឹកផងដែរថា ថ្មីៗនេះ V និង Jennie បានបង្កាត់ភ្លើង តាមពាក្យចចាមអារ៉ាមសារជាថ្មី ថាមានទំនាក់ទំនងស្នេហា ជាមួយនឹងរូបភាពដែលហាក់ដូចជាបង្ហាញអ្នកទាំងពីរជាមួយគ្នា ចៃដន្យប្រព័ន្ធផ្សព្វផ្សាយក៏បានចង្អុលបង្ហាញគួរឱ្យកត់សម្គាល់បន្ថែមទៀត ដោយសារតែពេលវេលានៃការធ្វើដំណើរដោយទាំង Jennie និង V នឹងទៅនៅទីក្រុងញូវយ៉កស្របពេលតែមួយ។
អ្វីដែលកាន់តែពិសេសនោះ ទាំង YG Entertainment និង HYBE មិនបានធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមជុំវិញរបស់សិល្បកររបស់ខ្លួននោះទេ ហេតុនេះ បានធ្វើឲ្យមហាជន បានដាក់ការសង្ស័យ នៅតែមានមន្ទិលចំពោះទំនាក់ទំនងរបស់ពួកគេ ក្រោយពីបែកធ្លាយ រូបថតអ្នកទាំងពីរជាហូរហែរ៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]