រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានខែមុននេះ តារាចម្រៀង ពេជ្រ សូលីកា និងអតីតស្វាមី បានប្រកាសដំណឹងបែកបាក់ទៅកាន់ហ្វេនៗរបស់ខ្លួន ប៉ុន្តែម្នាក់ៗមិនបញ្ចេញហេតុផលច្បាស់លាស់ ក្នុងការដើរដល់ផ្លូវបំបែកដូច្នេះឡើយ ខណៈអ្នកទាំងពីររក្សាភាពស្ងប់ស្ងាត់រៀងៗខ្លួន។
យ៉ាងណាមិញ កាលពីថ្មីៗនេះ ហ្វេនៗនាំគ្នាចាប់អារម្មណ៍ខ្លាំងលើStoryនៅក្នុងគណនី Instagram របស់អតីតស្វាមីរបស់រូបនាង បានបើកទទួលឆ្លើយសំណួររបស់អ្នកគាំទ្រ ក្នុងនោះក៏មានសំណួរទាក់ទងនឹងប្រពន្ធកូនផងដែរ ដោយក្នុងនោះ រូបលោកទម្លាយថា អ្នកទាំងពីរបែកគ្នាជាង១ឆ្នាំទៅហើយដោយសារតែ មិនចង់ឲ្យកូនប្រុសរស់នៅក្នុងគ្រួសារដែលមានឪពុកម្តាយតែងឈ្លោះគ្នានិងមានគំនិតខ្វែងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត រូបលោកបានឆ្លើយសំណួរហ្វេនថា ខ្លួននៅស្រឡាញ់ សូលីកាទេ? រូបលោកឆ្លើយថា រូបនាងជាម្តាយរបស់កូនប្រុសខ្ញុំ ដូច្នេះហើយ ខ្ញុំមានក្តីស្រឡាញ់ដ៏គួរឲ្យគោរពសម្រាប់គាត់ តែខ្ញុំលែងស្រឡាញ់គាត់ហើយ អ្វីដែលអ្នកគ្រប់គ្នាបានឃើញលើបណ្តាញសង្គមនោះ គ្រាន់តែជាការយល់ឃើញរបស់អ្នកដទៃប៉ុណ្ណោះ។
សម្រាប់រឿងទំនាក់ទំនងក្រោយបែកបាក់នោះ ក្រៅពីការពិភាក្សារឿងផ្លូវច្បាប់ទាក់ទងរឿងការចែកផ្លូវគ្នានិងការទៅលេងកូននោះ គ្មានការលែងលះណាដែលមិនមានបញ្ហានិងត្រូវការពេលវេលានោះឡើយ ខ្ញុំកំពុងតែរៀនដើរលើផ្លូវលំបាកមួយនៅពេលនេះ សង្ឃឹមថាគ្រប់យ៉ាងនឹងឆាប់ដោះស្រាយហើយអាចបញ្ចប់មេរៀនមួយនេះ។
ចំពោះទំនាក់ទំនងនេះ គ្មានអ្វីត្រូវសោកស្តាយឡើយ ព្រោះពួកយើងបានគិតត្រូវនៅចំណុចពេលនោះ បង្កើតកំហុស ចែករំលែកក្តីស្រឡាញ់ជាដើម ពួកយើងមិនអាចបង្វិលពេលវេលាថយក្រោយ មានតែការរៀនពីវាទើបជាការប្រសើរ ដូច្នេះវិប្បដិសារីជាការខ្ជះខ្ជាយ។
ក្នុងនោះគេក្រឡេកឃើញ ហ្វេនក៏សាកសួរពីជីវិតឯកជនថ្មីរបស់លោកថាតើ ពេលនេះកំពុងសម្លឹងឃើញនរណាថ្មីហើយឬនៅ? រូបលោកមិនឆ្លើយអ្វីច្រើនគ្រាន់តែបង្ហើបថា ប្រហែលពួកយើងជាដៃគូល្អ គ្រាន់តែជួបគ្នាយឺតពេលប៉ុណ្ណោះ រួចបន្តថា ជីវិតឯកជនគឺមានឯកជនភាព៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]