ចិន៖ ថ្មីៗនេះ យោងតាមទំព័រ Sina បានបង្ហាញថា នៅក្នុងកម្មវិធីកម្សាន្តមួយ ដែលតារាសម្ដែងស្រី Yang Mi បានចូលរួម រូបនាង ហាក់ដូចជាបានបញ្ចេញនូវភាពស្និទ្ធស្នាលនឹងសិល្បករប្រុសពីរនាក់ ដែលជាសិស្សប្អូន ខណៈសកម្មភាពរបស់នាងបែបនេះ កំពុងតែត្រូវបានទស្សនិកជនវាយតម្លៃ។
ជាពិសេស នៅពេលដែលសិល្បករម្នាក់ កំពុងតែអង្គុយលេងគយគន់ទេសភាពនោះ Yang Mi ក៏បានដើរមកពីក្រោយ និងបានយកដៃអង្អែលក្បាល ចាប់ថ្ពាល់របស់សិល្បកររូបនេះ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែតែបែបនេះហើយ ទើបធ្វើឲ្យមហាជនមួយចំនួនលើកឡើងថា Yang Mi កំពុងមានចរិត ចែចង់ជាមួយក្មេង ដោយបានបង្ហាញសកម្មភាពស្ទាបអង្អែល ខណៈដែលបាននិយាយយ៉ាងដូច្នេះថា រូបនាងតែងតែឧស្សាហ៍ចែចង់ មិត្តរួមការងារជាមនុស្សប្រុស ទៀតផង រហូតដល់អ្នកគាំទ្ររបស់នាង បានចេញមកការពារ និងបានប្រកែកថា ពួកគេគ្រាន់តែបង្ហាញភាពស្និទ្ធស្នាលដូចបងប្អូនស្រីប្រុសតែប៉ុណ្ណោះ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែល Yang Mi បានបង្កភាពចម្រូងចម្រាស ពេលសម្ដែងភាពស្និទ្ធស្នាលជាមួយមិត្តរួមការងារប្រុសខ្លាំងពេក ដោយរូបនាង ក៏ធ្លាប់ត្រូវបានគេ លើកឡើងថាមានទំនាក់ទំនងស្នេហាជាមួយមិត្តរួមការងារ បន្ទាប់ពីបានសហការគ្នា ក្នុងរឿងចំនួនពីរ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]