បរទេស៖ ក្រៅពីបានរៀបចំ ពិធីមង្គលការឡើងអធិកអធម ជាមួយនឹងស្វាមីនោះ តារាចម្រៀងស្រី Jennifer Lopez ក៏បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់មិនចាញ់គ្នា ទៅលើការរៀបចំខ្លួនរបស់នាង នៅពេលដែលបានបើកបង្ហាញពី រ៉ូបរៀបការប្រណីតដែលនាងបានស្លៀកនៅក្នុងពិធី។

នៅក្នុងនោះដែរ គេបានដឹងថា រ៉ូបរៀបការដែល តារាស្រី Jennifer Lopez បានពាក់ទៅចូលរួមពិធីមង្គលមួយនេះ គឺជារ៉ូបដែលមានការរចនាឡើងយ៉ាងល្អិតល្អន់ ដោយប្រើផ្ទាំងក្រណាត់ជាង ១០០០ និងក្រណាត់ប្រវែង ៥០០ ម៉ែត្រ ដែលត្រូវបានកា.ត់ជារំយោល ព្រមទាំងដេរដោយដៃ ដើម្បីបង្កើតជារ៉ូបរ៉ូមែនទិក និងមានស្បៃមុខលាតសន្ធឹងពេញផ្លូវ។ មិនត្រឹមតែប៉ុណ្ណោះ ខាងកូនក្រមុំ ក៏មិនភ្លេចបានបញ្ចេញពន្លឺ ជាមួយឈុតគ្រឿងអលង្ការប្រណីតតម្លៃប្រមាណ ១០ម៉ឺនដុល្លារផងដែរ ដើម្បីឲ្យមើលកាន់តែសមគ្នាជាមួយនឹងរ៉ូបរៀបការ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ សម្រាប់ពេលទទួលភ្ញៀវ Jennifer បានផ្លាស់ប្តូរឈុត ទៅជារ៉ូប ដែលតុបតែងដោយគុជខ្យង រាប់ពាន់ ខណៈដែលរ៉ូបមួយនេះ មានអ្នករៀបចំតុបតែង ខ្ទង់ ៣០នាក់ ដែលបានចំណាយពេល ៧០០ ម៉ោង ដើម្បីប៉ាក់សម្លៀកបំពាក់ដោយដៃ ជាមួយនឹងផ្នត់តូចៗនៃក្រណាត់សូត្រ ក៏ដូចជា គុជខ្យងតូចៗ និងគ្រីស្តាល់ Swarovski ។

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]