ថៃ៖ គឺជារឿងដ៏គួរឲ្យសោកស្ដាយ សម្រាប់គូស្នេហ៍តារាស្រី Prang Kanarun និង លោក Tong Twopee ដែលបានសម្រេចបញ្ចប់ទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយគ្នា អស់រយៈពេលជាង ១០ឆ្នាំហើយ ខណៈដែលអ្នកទាំងពីរបានបែកគ្នាម្ដងរួចទៅហើយ មុននឹងបានវិលមករួមរស់ជាមួយគ្នាម្តងទៀត។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Prang ក៏បានចេញមុខ បើកចំហរចំពោះមុខអ្នកសារព័ត៌មានជាលើកដំបូង បន្ទាប់ពីមានព័ត៌មានចែកផ្លូវគ្នានេះ ដោយរូបនាងបានទទួលស្គាល់ ថាបានបែកគ្នាជាង ២ ខែមកហើយ និងលើកឡើងថា ពេលនេះ ស្ថានភាពអ្នកទាំងពីរ គឺគ្រាន់តែជាមិត្តនឹងគ្នាតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាស្រីរូបនេះ បានបង្ហាញទៀតថា ការបញ្ចប់ស្នេហ៍១០ឆ្នាំលើកនេះ គ្មានភាគីទី៣ នោះទេ ហើយក៏បានសុំទោស ចំពោះអ្នកដែលពាក់ព័ន្ធនឹងទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ។ លើសពីនេះ នៅពេលដែលរូបនាងត្រូវបានគេសួរនាំពីឱកាស ដែលអ្នកទាំងពីរអាច វិលមកវិញដូចលើកមុនដែរឬយ៉ាងណានោះ Prang ថែមទាំងបង្ហើបថា ពួកគេបានពិភាក្សាលម្អិតរួចហើយ ក៏ដូចជាសម្រេចចិត្តធ្វើជាមិត្តល្អនឹងគ្នា ហើយបើនៅពេលនេះ នាងបានគិតថា មិនមានឱកាសទៅដូចដើមនោះទេ ប៉ុន្តែនាងក៏មិនដឹងពីអនាគតដូចគ្នា៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]