ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និង ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង (ធនាគារ ជីប ម៉ុង) បានប្រកាសជាផ្លូវការពីការចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ដំណោះស្រាយលើសេវាធានារ៉ាប់រងអាយុជីវិត និងការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់ធនាគារ ជីប ម៉ុង ទូទាំងប្រទេស។ ក្នុងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ជីប ម៉ុង នឹងអាចទទួលបានដំណោះស្រាយធានារ៉ាប់រងបែបឌីជីថលដែលសមស្របបំផុតទៅតាមតម្រូវការរបស់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖
លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានមានប្រសាសន៍ថា៖
អំពីក្រុមហ៊ុន FWD Cambodia
ក្រុមហ៊ុន FWD Group ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh
អំពីធនាគារ ជីប ម៉ុង ខមមើសល ប៊ែង
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ មក ធនាគារ ជីប ម៉ុង បានផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលបានរៀបចំឡើងយ៉ាងល្អប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីជួយអតិថិជនរបស់យើងឱ្យមានការរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ ធនាគារ ជីប ម៉ុង មានផ្ដល់ជូននូវបទពិសោធន៍សេវាធនាគារតាមតម្រូវការរបស់អតិថិជនម្នាក់ៗដោយមានការយល់ដឹងគ្រប់ជ្រុងជ្រោយអំពីវិស័យទីផ្សារ និងតម្រូវការអាជីវកម្មរបស់លោកអ្នក។ ជាផ្នែកមួយនៃសមិទ្ធផលដ៏ជោគជ័យរបស់ ជីប ម៉ុង ចាប់តាំងពីឆ្នាំ១៩៨២ មក នៅធនាគារ ជីប ម៉ុង យើងខ្ញុំមានបំណងចង់ក្លាយទៅជាធនាគារដ៏មានទំនុកចិត្តខ្ពស់បំផុតមួយនៅក្នុងប្រទេស ដែលផ្ដល់ជូននូវដំណោះស្រាយសេវាមានភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាទំនើប សេវាឆាប់រហ័ស និងនៅជិតអតិថិជនបុគ្គល និងអតិថិជនជាក្រុមហ៊ុនរបស់យើងទាំងអស់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]