កូរ៉េខាងត្បូង៖ ថ្វីត្បិតតែបច្ចុប្បន្ននេះ មានអាយុកាន់តែច្រើនក្ដី ប៉ុន្តែងាកមកមើលរូបសម្រស់របស់ តារាកូរ៉េ Song Hye Kyo នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ថែមទាំងមានការរៀបចំខ្លួនយ៉ាងលេចធ្លោ គួរជាទីពេញចិត្តពីអ្នកគាំទ្រទាំងឡាយ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ខណៈដែលបានជួបរឿងជាច្រើនទាក់ទងនឹងជីវិតឯកជនរបស់នាងក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយពេលជួបជាមួយនឹងមិត្តភក្តិ ខណៈដែលបានទៅទស្សនាការតាំងពិព័រណ៍គំនូរជាមួយគ្នា កាលពីមុនមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ តារា​ស្រី​រូប​នេះ ​បាន​បង្ហោះ​រូប​នៅ​លើ Instagram ដោយបានបណ្ដើរសុនខរបស់​ខ្លួន​ទៅ​កាន់​កម្មវិធី និងមានការស្លៀកពាក់យ៉ាងសាមញ្ញ ពាក់មួក បើសូម្បីតែមុខក៏គ្មានតុបតែងអ្វីដែរ ប៉ុន្តែរូបនាង បានបង្ហាញឲ្យឃើញពីសម្រស់ដ៏ទាក់ទាញ ផូរផង់ និងក្មេងជាងវ័យ ស្របពេលដែលបានឈរបង្ហាញខ្លួននៅក្បែរមិត្តរបស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo និងមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]