ថៃ៖ នៅតែជារឿងដ៏កក្រើកពេញ ពិភពកម្សាន្តថៃ បន្ទាប់ពី តារាសម្ដែងស្រីល្បីឈ្មោះ Pinky Savika ព្រមទាំង​ម្ដាយ និង​បងប្រុស ត្រូវបានឃាត់ខ្លួន​ នៅក្នុងសំណុំរឿងក្ដីឆ.បោ.ក ពីករណីForex-3D ដោយខាងតុលាការព្រហ្មទណ្ឌបានច្រានចោលសំណើរសុំនៅក្រៅឃុំ ដោយសារតែករណីនេះ មានអត្រាពិន័យខ្ពស់ និងតម្លៃនៃការខូចខាតធ្ងន់.ធ្ង.រ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី ២៤ ខែសីហាកន្លងទៅនេះ ពិធីករ Moddam ស្រាប់តែបានបង្ហាញពីរឿងរ៉ាវរបស់ Pinky តាមរយៈកម្មវិធីមួយ ដោយប្រាប់ពីបញ្ហា​ដែល​មនុស្ស​ជា​ច្រើន​កំពុងតែតាមដាន ដោយនៅក្នុងនោះ ពិធីកររូបនេះ បានបង្ហើបថា Pinky បានយំ និងចាប់ផ្តើមមានភាពតានតឹង ប៉ុន្តែ​ក៏កំពុងតែព្យាយាម​កុំ​ឲ្យមានភាព​តានតឹង​ខ្លាំង​ពេកដោយសារតែ នាងបាននៅជាមួយនឹងម្តាយរបស់ខ្លួន ខណៈនៅថ្ងៃទី ៥ ដែលបានជាប់ឃុំឲ្យនៅដាច់ដោយឡែក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក៏បានបង្ហាញឲ្យដឹងទៀតថា Pinky បានពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​ម្ដង​ទៀត តែចំណុចសំខាន់នោះគឺ មនុស្សនៅក្នុងផ្ទះរបស់នាង​ ​ត្រូវ​បាន​ចាប់​ឃុំខ្លួនទាំងអស់ ដូច្នេះហើយ គ្មាន​មេធាវី​ណា ដែលត្រូវ​បាន​​រៀបចំចូលទៅជួយនោះទេ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Pinky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]