ថៃ៖ អាចនិយាយបានថា គឺជាទំនាក់ទំនងស្នេហាមួយ ដែលបានទាក់ទងគ្នាជាយូរមកហើយ សម្រាប់គូស្នេហ៍ តារាស្រី Taew Natapohn និង លោក Pranai ខណៈដែលអ្នកទាំងពីរ តែងតែមានពេលវេលាផ្អែមល្ហែមជារឿយៗ ឲ្យហ្វេនៗបានទស្សនាកម្សាន្ត ផងដែរ។
រហូតមកទល់នឹងពេលថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ ក៏បានដឹកដៃគ្នាទៅលេងកម្សាន្ត នៅប្រទេសអូស្ត្រាលីជាមួយគ្នា ដែលបង្ហាញរូបភាពល្អូកល្អើនជាច្រើននៅលើបណ្ដាញសង្គម ជាពិសេស ថែមទាំងបានធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបចិត្ត និងបានគិតថា គូស្នេហ៍មួយគូនេះ នឹងមានការភ្ញាក់ផ្អើលជាមួយនឹងដំណឹងពិសេស ដូចគូស្នេហ៍ដទៃដែរឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាស្រី Taew ក៏បានចេញមកបើកចំហអំពីរឿងរ៉ាវមួយនេះ ដែលការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី គឺជាវិស្សមកាលដ៏រីករាយនិងជាកាដូសម្រាប់ខ្លួនឯង បន្ទាប់ពីមានការងារដ៏លំបាកមួយ ហើយការកម្សាន្តរបស់នាង ក៏បានធ្វើដំណើរទៅកន្លែងរ៉ូមែនទិក និងបានទទួលស្គាល់ថា ខ្លួនបានមានឱកាសទៅជួបបុរសដែលលុតជង្គង់ហើយ ប៉ុន្តែនោះជារឿងមួយផ្សេងទៀត ព្រោះគូស្នេហ៍ខ្លួន បែរជាលុតជង្គង់ចងខ្សែស្បែកជើងឲ្យនាង ដោយសារតែដើរច្រើនពេក។ ដូច្នេះ ដំណឹងល្អមួយនេះ នៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីមើលចិត្តនៅពេលក្រោយទៀត៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]