រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរការកម្មវិធីកសិកម្មសហគមន៍ជាមួយប្រជាកសិករជាច្រើនគ្រួសារនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ កម្មវិធីដែលបានដំណើរការរួមមាន បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែ។

កម្មវិធីទីមួយ គឺការផ្តល់សិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន។ នៅពេលជន្លេនស៊ីរូបធាតុរលួយ (ដែលយកមកពីផ្ទះបាយ) លាមកគោ ឬចំបើងជាដើម ជន្លេននឹងបញ្ចេញមកវិញនូវលាមកដែលមានសារធាតុចិញ្ចឹមជាច្រើន។ លាមកជន្លេនទាំងនោះ នឹងក្លាយជាជីធម្មជាតិ និងធ្វើឲ្យដីមានជីជាតិឡើងវិញសម្រាប់ដំណាំ និងបន្លែ។ វិធីសាស្ត្រនេះ ជួយកាត់បន្ថយសំរាម និងកាត់បន្ថយការដុតវាចោលដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ប្រជាកសិករចំណាយដើមទុនតិចបំផុតក្នុងការចិញ្ចឹមជន្លេន ហើយពួកគេក៏នឹងអាចលក់ជន្លេនដើម្បីធ្វើជាចំណីត្រីដែលអាចបង្កើនប្រភពចំណូលបន្ថែមផងដែរ។

កម្មវិធីទីពីរ គឺការបរិច្ចាគគ្រាប់ពូជបន្លែ។ នេះជាកម្មវិធីដែលបានមកពីការចូលរួមរបស់បុគ្គលិកណាហ្គាវើលដ៍ដែលពួកគេបានចូលរួមហាត់ប្រាណក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ ចំនួនម៉ោង ឬចម្ងាយនៃការធ្វើលំហាត់ប្រាណរបស់ពួកគេដូចជា ការដើរ រត់ ឬជិះកង់ជាដើម ត្រូវបានគណនាទៅជាចំនួនគ្រាប់ពូជបន្លែសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុកអង្គស្នួល។

ប្រជាកសិករ ទទួលគ្រាប់ពូជបន្លែនៅក្នុងពិធីប្រគល់ និងទទួលដែលត្រូវបានធ្វើឡើងនៅសាលាស្រុកអង្គស្នួលក្រោមអធិបតីភាពលោក សាន វ៉ាន់ធុល អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល និងលោក ម៉ៅ សិទ្ធ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា៖

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហានេះនៅសាលាស្រុកអង្គស្នួលក្រោមអធិបតីភាពលោក សាន វ៉ាន់ធុល អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល។

ពលរដ្ឋដែលចូលរួមសិក្ខាសាលានៅកសិដ្ឋានណាហ្គា សិក្សាស្វែងយល់អំពី “របៀបប្រមូលផលដំឡូង និងការចិញ្ចឹមជន្លេនក្នុងពេលតែមួយ”

លោក សាន វ៉ាន់ធុល បានមានប្រសាសន៍ថា៖

មន្ត្រីកសិដ្ឋានណាហ្គា បង្ហាញអំពីចំបើងសើម និងដីដែលនឹងត្រូវបានប្រែក្លាយទៅជាជីសរីរាង្គដោយជន្លេន

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៦៣.០០០ នាក់ បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]