រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ការប្រកួតសម្រស់បវរកញ្ញា Miss Grand Cambodia២០២២ បានLive Stream នៅវគ្គឈុតតំណាងជាតិរបស់បេក្ខនារីម្នាក់ៗ ដែលប្រារព្ធធ្វើនៅសណ្ឋាគារ Rose Wood ក្នុងរាជធានីភ្នំពេញ។
យ៉ាងណាមិញ ក្រោយឃើញឈុតតំណាងជាតិ របស់បេក្ខនារី យី ស្រីពៅ តំណាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបេក្ខនារី ជន់ ស្រីឡី តំណាងក្រុងបាវិត ខេត្តស្វាយរៀង រួចហើយនោះ ពេលនេះធ្វើឲ្យមហាជនផ្ទុះការរិះ.គន់ឥតសំចៃពេញបណ្តាញសង្គម ការប្រកួតថ្នាក់អន្តរជាតិមួយទាំងមូល ហេតុអ្វីច្នៃយ៉ាងដូច្នេះទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ គេឯងមិនពេញចិត្តជាខ្លាំង ចំពោះការគ្រងឈុតរបស់បេក្ខនារីទាំងពីរដួង ជាស្ត្រីបម្រើការនៅក្នុងកាស៊ីណូ ព្រមទាំងអមមកជាមួយនឹង ការច្នៃសន្លឹកបៀរនិងគ្រាប់អាប៉ោង ដែលបញ្ជាក់ច្បាស់ពីរឿងល្បែងស៊ីសងទៅវិញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូពេញ ៖ (2) Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]