ភ្នំពេញ៖​ ជាការពិត ​លី ចាន់​សីហា ​ជា​តារា​មួយ​ដួង​​ មាន​ឈ្មោះ​​បោះ​សំឡេង​ក្នុង​ចំណោម​​តារា​ល្បីៗ​ជា​ច្រើន​ ។ ​ក្នុងនោះ គេ​មិន​អាច​បំភ្លេច​បាន​ទេ ​​ទេព​កោសល្យ​​សំដែង​របស់​ អ្នកនាង ​​​សីហា ​តាម​រយៈ​ខ្សែ​ ភាព​យន្ត​ដំ​បូង​របស់​នាង គឺ​រឿង «មរណៈ​​មាតា» របស់​ផលិត​កម្ម​ប្រាសាទ​ពេជ្រ​ភាព​យន្ត ​ធ្វើ​ឱ្យ​​នាង​​​ទទួល​បាន​ការ​គាំទ្រ និង​ពេញ​និយម​​បំផុត​​ពី​​​អ្នក​ទស្សនា​។

ជាមួយគ្នានេះ និយាយទាក់​ទង​ជីវិត​ស្នេហា​របស់ ​អ្នកនាង លី ចាន់​សីហា ​វិញ នា​ពេល​ថ្មីៗ​នេះ នាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ក្រោយពីស្ពាយឈ្មោះជាមេម៉យកូនមួយ អស់រយៈពេលជាច្រើនឆ្នាំ ​ស្រាប់តែពេលនេះ នាងបានបើកបេះដូងទទួលស្នេហ៍ថ្មី ថែមទាំងច្បាស់លាស់ ចាប់ដៃគ្នាចូលរោងភ្ជាប់ពាក្យភ្លាមៗ តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ ថារូបភាពមួយសន្លឹកដែល លី ចាន់សីហា បានបង្ហោះជារូបកូនកម្លោះ កូនក្រមុំនោះ មិនទាន់បានបង្ហាញមុខគូដណ្ដឹងថាជាអ្នកក្នុងសិល្បៈ ឬក្រៅសិល្បៈយ៉ាងណានោះទេ ប៉ុន្តែទោះជាយ៉ាងជា ក៏អ្នកគាំទ្រនាងបានជូនពរនាងឲ្យមានសុភមង្គលនិងគូជីវិតថ្មី ផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លី ចាន់សីហា និងកូនស្រី
លី ចាន់សីហា
លី ចាន់សីហា
លី ចាន់សីហា
លី ចាន់សីហា
លី ចាន់សីហា និងគូដណ្ដឹង
@jinh112

♬ original sound - pav1617
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]