ឥណ្ឌា៖ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ជាថ្ងៃប្រកាសតំណែងនិងគ្រងមកុដ Miss Glam Wolrd Cambodia 2022 ទៅកាន់កញ្ញា ស៊ន ថាដាហ្សា។ ពិតណាស់ ក្រោយគ្រងមកុដរួច នាងមានតួនាទីចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Glam World។ លើសពីនេះទៅទៀត នាងបានចេញដំណើរទៅប្រកួតកាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌា។ 

ជាមួយគ្នានេះដែរ ស្របពេលចេញទៅ ប្រកួតលើឆាកអន្តរជាតិ គេឃើញមានមហាជន ក៏ដូចជាហ្វេនគាំទ្រ និងលើកទឹកចិត្តនាង យ៉ាងច្រើនកុះករតែម្ដង។ មិនតែប៉ុណ្ណោះ ក៏មានបណ្ដាហ្វេនផេកBeauty Pageantធំៗ របស់កម្ពុជា ក៏បានយករូបនាងទៅបង្ហោះ ក្នុងការជួយផ្សព្វផ្សាយដល់កញ្ញា ស៊ន ថាដាហ្សា ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលតែគួរឲ្យចាប់អារម្មណ៍ ហើយអត់សរសើរមិនបាននោះ ក្នុងអំឡុងពេលប្រកួត ជារៀងរាល់ថ្ងៃកញ្ញា ស៊ន ថាដាហ្សាបានរៀបចំខ្លួន យ៉ាងស្រស់ស្អាត ហើយស្លៀកឈុតសម្លៀកបំពាក់ថ្មីប្លែកជានិច្ច។ ជាពិសេស ឈុតថ្មីនីមួយៗ មើលទៅពិតជាសាកសមនឹងនាង ហើយជួយកង្កើនសម្រស់នាងឲ្យស្រស់សោភាថែមមួយកម្រិតទៀតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]