ថៃ៖ វា​នៅ​តែ​ជា​ករណី​ដែល​បន្ត​មាន​ការ​ចាប់​អារម្មណ៍​ពីមហាជន ជាមួយនឹងរឿងរបស់តួឯកស្រីជួរមុខរបស់ប្រទេសថៃ Pinky Savika  រួមជាមួយនឹងម្តាយ និងបងប្រុសរបស់នាង ត្រូវបានចាប់ខ្លួន ពីបទឆបោក បានដាក់ពន្ធ.នា.គារអស់រយៈពេល ៥ ថ្ងៃមកនេះ។

នេះបានតាមគេវិភាគ អត្រាពិន័យគឺខ្ពស់ ហើយមានជនរងគ្រោះជាច្រើន ជាមួយនឹងតម្លៃសរុបនៃការខូចខាតនេះគឺមានដល់ទៅ ២.៥ ពាន់លានបាត ដែលបណ្តាលឱ្យ Pinky និងម្តាយរបស់នាងត្រូវបានបញ្ជូនទៅពន្ធ.នា.គារស្ត្រីទីស្នាក់កាលកណ្តាលភ្លាមៗ ដោយគ្មានល័ក្ខខ័ណ្ណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពមួយ បានបង្ហាញនូវរឿងមួយដែលត្រូវបានដឹងឮពីមជ្ឈដ្ឋានខាងក្នុងថា កាលពីម្សិលមិញនេះ ទីប្រឹក្សាច្បាប់របស់ Pinky និងម្តាយរបស់នាង ក៏បានមកជួបជាមួយពួកគេផងដែរ ដោយមានការទម្លាយពីប្រភពពត៌មានថា Pinky បានយំសោក សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​២ ព្រោះនាងមិនចង់ជាប់ពន្ធ.នា.គារនោះទេ នៅទីនេះនោះទេ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេល​នេះ​ មិន​ទាន់​មាន​មេធាវី​ជា​ផ្លូវ​ការណា ​ត្រូវ​បាន​គេ​តែង​តាំង​ប្រឹក្សាច្បាប់ធ្វើជាមេធាវីផ្ទាល់ខ្លួនរបស់តារស្រីនៅឡើយទេ ប៉ុន្តែ​មាន​មេធាវី​ល្បី ​ៗ​ ជា​ច្រើន​ ដែល​បាន​ស្នើ​ មកជួយនាង ចំពោះរឿងក្តីធំមួយនេះផងដែរ៕

ប្រភព៖ komchadluek

សូមទស្សនារូបភាពខាងក្រោម៖

Pinky Savika
Pinky Savika
Pinky Savika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]