ថ្ងាសជ្រួញធ្វើឱ្យមុខយើងចាស់ជាងអាយុ និងធ្វើឱ្យបាត់បង់សម្រស់លើផ្ទៃមុខ។ ពិតណាស់កត្តាអាយុធ្វើឱ្យស្បែកលើថ្ងាសយើងជ្រួញ ប៉ុន្តែទម្លាប់មួយចំនួនក៏អាចបណ្តាលឱ្យថ្ងាសយើងជ្រួញមុនអាយុដែរ។ តើទម្លាប់អ្វីខ្លះចូលរួមចំណែកធ្វើឱ្យថ្ងាសយើងជ្រួញ?
១. ធ្វើចលនាមុខច្រើន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទំនាញផែនដី បូករួមនឹងការធ្វើចលនាមុខដដែលញឹកញយដូចជា សើច ញញឹម ចងចិញ្ចើម ងឿងឆ្ងល់ជាដើមបណ្តាលឱ្យសាច់ដុំគ្រប់គ្រងចលនារបស់ថ្ងាសកន្ត្រាក់ញឹកញាប់ ហើយបង្កឱ្យដាច់សរសៃខូឡាជែននៅក្នុងកោសិកាស្បែកថ្ងាស។ យូរៗទៅថ្ងាសយើងក៏មានស្នាមជ្រួញ។
២. ត្រូវកម្តៅថ្ងៃ
ការបំផ្លាញរបស់កាំរស្មី UV ពីកម្តៅថ្ងៃញឹកញាប់ធ្វើឱ្យស្បែកថ្ងាសជ្រីវជ្រួញដោយបំផ្លាញស្រទាប់ស្បែកថ្ងាស។ កាំរស្មី UV បំផ្លាញសរសៃខូឡាជែននៅក្នុងកោសិកាស្បែក បន្ទាប់មកសរសៃយឺតក្នុងកោសិកាស្បែកក៏ចាប់ផ្តើមកកកុញចូលគ្នាព្រោះគ្មានសរសៃខូឡាជែនជួយទប់ និងទ្រទ្រង់។
៣. គេងផ្កាប់មុខ
ការគេងផ្កាប់មុខក៏ធ្វើឱ្យថ្ងាសយើងជ្រួញដែរព្រោះស្បែកថ្ងាសរងសម្ពាធពីទម្ងន់សង្កត់ផ្ទៃមុខទៅលើខ្នើយដែលបង្កឱ្យមានស្នាមលើថ្ងាស។ សកម្មភាពដដែរៗនេះបណ្តាលឱ្យដាច់សរសៃខូឡាជែននៅក្នុងកោសិកាស្បែកថ្ងាស ហើយធ្វើឱ្យថ្ងាសយើងជ្រួញ។
៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស
ការប៉ះពាល់ខ្យល់កខ្វក់ដែលពោរពេញទៅដោយផ្សែង ធូលីដីជាដើមធ្វើឱ្យប្រព័ន្ធបន្សាបជាតិពុលរបស់រាងកាយយើងចុះខ្សោយ ហើយបណ្តាលឱ្យរ៉ាឌីកាល់សេរីបំផ្លាញស្បែករបស់យើង។ រ៉ាឌីកាល់គឺជាម៉ូលេគុលអុកស៊ីសែនមិនស្ថិតស្ថេរដែលមានសមត្ថភាពផ្លាស់ប្តូរហ្សែនរបស់កោសិកាស្បែក។ រ៉ាឌីកាល់សេរីធ្វើឱ្យស្បែកថ្ងាសយើងខូច និងមានស្នាមជ្រួញដោយជំរុញអង់ស៊ីមបំបែកខូឡាជែនរបស់ស្បែកសកម្ម។
៥. ជក់បារី
សារធាតុគីមីពុលក្នុងបារីអាចបំផ្លាញពណ៌ និងភាពយឺតរបស់ស្បែក ហើយថែមទាំងផលិតអង់ស៊ីមបំបែកខូឡាជែនរបស់ស្បែកទៀតផង។ លើសពីនេះទៅទៀត ជាតិនីកូទីននៅក្នុងបារីអាចបណ្តាលឱ្យសរសៃឈាមនៅក្នុងស្រទាប់ខាងក្រៅរបស់ស្បែករួមតូចដែលធ្វើឱ្យបរិមាណអុកស៊ីសែន ឈាម និងសារធាតុចិញ្ចឹមផ្សេងៗចូលទៅចិញ្ចឹម និងជួសជុលកោសិកាស្បែកបានតិច។
៦. ប្រើគ្រឿងតុបតែងមុខផ្ទុកសារធាតុគីមី
ផលិតផលតុបតែងមុខមួយចំនួនធ្វើឱ្យស្បែកបាត់បង់ភាពយឺត ព្រោះមានផ្ទុកសារធាតុគីមីដែលប៉ះពាល់ដល់ការផលិតសរសៃខូឡាជែន និងសរសៃយឺតរបស់កោសិកាស្បែក។
ដើម្បីការពារ ឬកាត់បន្ថយថ្ងាសជ្រួញ យើងគួរកាត់បន្ថយសកម្មភាពដូចរៀបរាប់ខាងលើ និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]