កម្សាន្ត៖ កំពូលតារាបាល់ទាត់ លោក Cristiano Ronaldo និងគូស្នេហ៍ ដែលជាតារាម៉ូដែល Georgina Rodríguez បានភ្ជាប់ពាក្យនឹងគ្នា បន្ទាប់ពី មានទំនាក់ទំនងស្នេហាអស់រយៈពេល ៨ ឆ្នាំ។

Cristiano Ronaldo និងគូស្នេហ៍ Georgina Rodríguez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាម៉ូដែលស្រី Georgina Rodríguez បានចែករំលែកដំណឹងល្អ នៅលើ Instagram កាលពីថ្ងៃចន្ទ រួមជាមួយនឹងរូបថតរបស់នាង ដែលពាក់ចិញ្ចៀនពេជ្រដ៏ធំ នៅនឹងម្រាមដៃ ដោយរូបនាង បានសរសេរ​ក្នុង​ចំណង​ជើង​ថា៖ «ខ្ញុំ​យល់ព្រមហើយ ​ក្នុង​ជីវិត​នេះ និង​ជីវិត​ទាំង​អស់​ នៅពេលខាង​មុខ»។

Cristiano Ronaldo និងគូស្នេហ៍ Georgina Rodríguez 

នៅក្នុងផ្នែកមតិ Georgina និង Ronaldo ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើន បានបង្ហាញភាពរីករាយ ព្រមទាំងអបអរសាទរ ជាមួយនឹងពេលវេលា ក៏ដូចជាដំណឹងដ៏ល្អរបស់អ្នកទាំងពីរ​។

គួររំឭកផងដែរថា Ronaldo និង Georgina បានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ ២០១៧ បន្ទាប់ពី ជួបគ្នានៅហាង Gucci ដែលនាងធ្វើការនៅពេលនោះ។ អ្នកទាំងពីរ បានបង្ហាញខ្លួនជាមួយគ្នាជាលើកដំបូងនៅក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ល្អបំផុតរបស់ FIFA នៅទីក្រុង Zurich ក្នុងខែមករា ឆ្នាំ ២០១៧ មុនពេលបង្ហាញខ្លួនជាផ្លូវការ នៅលើ Instagram ក្នុងខែឧសភា នាឆ្នាំនោះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Cristiano Ronaldo និងគូស្នេហ៍ Georgina Rodríguez 
Cristiano Ronaldo និងគូស្នេហ៍ Georgina Rodríguez 
Cristiano Ronaldo និងគូស្នេហ៍ Georgina Rodríguez 
Cristiano Ronaldo 
Cristiano Ronaldo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]