ភ្នំពេញ៖ អ្នកណាដែលថាមិនចង់ស្អាត ប៉ុន្តែច្បាស់ក្នុងចិត្តឬអត់? រាល់ថ្ងៃនេះបានថែទាំសុខភាពស្បែកខ្លះទេ?
ចង់ស្អាតទាល់តែឧស្សាហ៍ ដូច្នេះប៉ុន្មានចំណុចខាងក្រោមនេះ អាចជួយឱ្យអ្នកទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺរលោងមួយកម្រិតទៀត៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក
ស្បែកស្ងួត ចេញអុជខ្មៅ និងស្រអាប់ គឺបណ្ដាលមកពីការកខ្វះជាតិទឹក ដូច្នេះដើម្បីឱ្យស្បែកមានសំណើមឡើងវិញ គួរតែញ៉ាំទឹកឱ្យបានច្រើន និងប្រើប្រាស់ជាមួយនឹងផលិតផល ដែលផ្ដល់សំណើមដល់ស្បែក។
២. លាបប្រេងដូង
ប្រេងដូង មានគុណសម្បត្តិជួយ ព្យាបាលបញ្ហារលាកស្បែកដោយសារពន្លឺថ្ងៃបានយ៉ាងល្អ។ ដូច្នេះហើយ ស្បែកដែលត្រូវដុតកម្លោចដោយពន្លឺព្រះអាទិត្យរហូតខ្លោច គួរលាបប្រេងដូងស្តើងៗ លើដៃ ជើង ឬក៏លើមុខមុនពេលចូលគេង។
- វិធីនេះ នឹងជួយចិញ្ចឹមកោសិកាស្បែក ឱ្យប្រសើរជាងមុន។
៣. ចៀសវាងត្រូវពន្លឺថ្ងៃ
ពន្លឺថ្ងៃ ងាយនឹងធ្វើឱ្យស្បែកមានស្នាមអុជខ្មៅ និងធ្វើឱ្យស្បែកមានសភាពខ្លោច។ ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយ ការដើរត្រូវពន្លឺថ្ងៃ ពេលថ្ងៃក្ដៅខ្លាំង។ តួយ៉ាង គួរស្លៀកសំលៀកបំពាក់ឱ្យបានជិត និងពាក់មួក ដើម្បីការពារពីពន្លឺថ្ងៃ។
៤. លាបឡេ
ចំណុចនេះ គឺពិសេសណាស់សម្រាប់មនុស្សស្រី។ នៅពេលស្បែកបានរងកម្តៅខ្លាំងពីព្រះអាទិត្យហើយ អ្នកត្រូវប្រញាប់កែខៃឱ្យបានទាន់ពេលវេលា។ មែនទែនទៅ គួរតែលាបឡេដែលមានសារធាតុវីតាមីន E និងត្រូវតែជាប្រភេទឡេជួយស្បែកឱ្យទន់។
សម្រាប់មិត្តនារី ដែលកំពុងតែរកប្រភេទឡេ សម្រាប់លាប អាចជ្រើសរើសប្រើប្រាស់ជាមួយសេរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ដែលមានប្រសិទ្ធភាពលើសវីតាមីន C ១០ ដងឯណោះ ដើម្បីផ្ដល់ឱ្យស្បែកទន់រលោងភ្លឺថ្លា និងមានសុខភាពល្អបាន។
សម្រាប់អ្នកដែលមានស្បែកស្រអាប់ មានអុជខ្មៅ ដោយសារកម្ដៅថ្ងៃ អាចសាកល្បងប្រើប្រាស់ជាមួយនឹងផលិតផលខាងលើនេះ។
ជាក់ស្ដែង វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) គឺមាន ២ប្រភេទ សម្រាប់តម្រូវតាមស្បែក របស់អ្នកប្រើប្រាស់៖
ទី១ សេរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) ជួយឱ្យស្បែកភ្លឺថ្លា គ្មានស្នាមអុជខ្មៅ និងជួយឱ្យស្បែកមានសុខភាពល្អ។ សេរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) ផ្សំឡើងពីសារធាតុជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង។ Hyaluron ដែលជួយឱ្យស្បែកមានសំណើម, UV Filters ដែលជួយការពារស្បែកពីកម្ដៅថ្ងៃដល់ទៅ 8ដង ព្រមទាំង Pro-Retinol ឬហៅកាត់ថា Vitamin A ដែលជួយពន្លឿនការកកើតថ្មីនៃកោសិកាស្បែកជំរុញការបង្កើតខូឡាជែន។
និងទី ២ ឯ រ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ជួយឱ្យស្បែកទន់រលោង ភ្លឺថ្លា និងជួយឱ្យស្បែកមានសុខភាពល្អ។ សេរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ផ្សំឡើងពីសារធាតុពិសេសជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10ដង, Hyaluron ដែលជួយឱ្យស្បែកមានសំណើម, និង Niacinamide ឬហៅកាត់ថា Vitamin B3 ដែលជួយឱ្យស្បែកមានភាពទន់រលោង និង ភ្លឺថ្លាពីខាងក្នុង។
សម្រាប់ការ ទិញ លោកអ្នកអាចរកមើលនៅតាមផ្សារទំនើប ហាងលក់គ្រឿងថែរក្សាស្បែក និងតាមទីផ្សារធម្មតា។ល។
ប្រភព៖ [gangbeauty](https://www.gangbeauty.com/beauty/123424)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]