គ្នាយើងដឹងអត់ថា ការញ៉ាំអាហារកែច្នៃច្រើនជាង២០%នៃបរិមាណកាល់ឡូរីប្រចាំថ្ងៃ អាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះ? ពិតណាស់ អាហារកែច្នៃដូចជាស៊ុបបង្កក សាច់ក្រក បឺហ្គឺ ដំឡូងបំពង នំឃេក និងស្ករគ្រាប់ជាដើម។ ថ្វីត្បិតតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។
ការសិក្សាបានបង្ហាញថា អាហារកែច្នៃអាចបង្កើនហានិភ័យនៃការធាត់ជ្រុល បញ្ហាបេះដូង ទឹកនោមផ្អែម និងមហារីក។ បន្ថែមពីនេះ ការញ៉ាំអាហារកែច្នៃច្រើនជ្រុល ក៏រួមចំណែកធ្វើឲ្យធ្លាក់ចុះសមត្ថភាពខួរក្បាល រួមទាំងផ្នែកពាក់ព័ន្ធនឹងមុខងារប្រតិបត្តិការ សមត្ថភាពក្នុងការដំណើរការព័ត៌មាន និងការសម្រេចចិត្តផងដែរ។ ជាក់ស្ដែង អ្នកចូលចិត្តញ៉ាំអាហារកែច្នៃច្រើន មានការថយចុះការសមត្ថភាពខួរក្បាលផ្នែកយល់ដឹងចំនួន២៨% និងមុខងារប្រតិបត្តិចំនួន២៥% លឿនជាងអ្នកដែលមិនសូវញ៉ាំពពួកអាហារទាំងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Rudy Tanzi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវេជ្ជសាស្ត្រ Harvard និងជានាយកផ្នែកស្រាវជ្រាវហ្សែន និងវ័យចំណាស់នៅមន្ទីរពេទ្យMassachusetts ក្នុងទីក្រុងBostonមានប្រសាសន៍ថា “បញ្ហាចម្បងនៅក្នុងអាហារកែច្នៃ គឺដោយសារតែអាហារទាំងនោះ មានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ ដែលជាកត្តាជំរុញឲ្យមានការរលាកជាប្រព័ន្ធ និងប្រហែលជាការគំរាមកំហែងដ៏ធំបំផុតដល់ដំណើរការវិវត្តន៍នៃអាយុខួរក្បាល និងរាងកាយថែមទៀតផង”។
ហេតុនេះហើយ ដើម្បីពង្រឹងការចងចាំ និងសុខភាពខួរក្បាល ក៏ដូចជាកាត់បន្ថយហានិភ័យសុខភាពផ្សេងៗ គ្នាយើងគួរកាត់បន្ថយការញ៉ាំអាហារប្រភេទនេះ ឲ្យស្ថិតក្នុងកម្រិតទាប ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]