បរទេស៖ យោងតាមគេហទំព័រ ​​TC Candler បានឱ្យដឹងថាសមាជិក RM ក្រុមចម្រៀងបុរស BTS បានវ៉ាដាច់ តួអង្គ Super Man តារាសម្តែង Henry Cavill ក្លាយជាបុរសដែលទាក់ទាញបំផុតនៅក្នុងពិភពលោក។

គេហទំព័រដែលបានលើកឡើងនេះបានធ្វើការស្ទង់មតិដើម្បីកំណត់បុរសដែលទាក់ទាញបំផុតនៅឆ្នាំ ២០២២។ ជាលទ្ធផល អ្នកគាំទ្រ BTS ដែលត្រូវបានគេស្គាល់ជាទូទៅថា ARMY បានចូលរួមបោះឆ្នោតឲ្យអាយដលរបស់ឡេ ត្រូវបានស្កាល់ថាជា Namjoon ឈ្នះ ដោយនាំមុខតួអង្គសំខាន់របស់ Superman ឱ្យជាប់ចំណាត់ថ្នាក់ទីពីរវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​សមាជិក​ក្រុម BTS ត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជី​ថា​ជា «បុរសដែលទាក់ទាញ​បំផុត​ក្នុង​លោក» កាលពីមុន Kim Tae-hyung ដែលត្រូវបានគេស្គាល់ថាជា V បានឈរនៅលើកំពូលតារាងនេះដូចគ្នា ដោយបានផ្តួល Henry Cavill Noah Mills Robert Pattinson និង Brad Pitt ជាដើម៕

ប្រភព៖ Internet

សូមទស្សនារូបភាពខាងក្រោម៖

RM និង Henry Cavill
Henry Cavill និង RM 
RM និង Henry Cavill

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]