ភ្នំពេញ៖ ជាការពិត កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅយប់មិញនេះ ការប្រកួតប្រជែងសម្រស់បវរកញ្ញា Miss Grand Cambodia 2022 នៅក្នុងវគ្គបង្ហាញឈុតតំណាងជាតិ បានធ្វើឲ្យមហាជនជាច្រើនមានការរិះគន់ខ្លាំងមែទែន ទៅលើឈុតតំណាងជាតិមកពីខេត្តពីរផ្សេងគ្នា។
ក្នុងនោះ ដោយឈុតតំណាងជាតិ របស់បេក្ខនារី មកពីក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ឈុតតំណាងជាតិ របស់បេក្ខនារី មកពីក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីបានចេញមកបង្ហាញហើយ ស្រាប់តែផ្ទុះការរិះគន់យ៉ាងពេញទំហឹងពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយឈុតទាំងពីរនោះ បានរចនាបង្ហាញជាស្ត្រីបម្រើការក្នុងកាស៊ីណូ មានសន្លឹកបៀរនិងគ្រាប់អាប៉ោងជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងការរិះគន់នេះ ក៏មានអ្នកខ្លះលើកហេតុផលថា នេះគ្រាន់តែជាការចង់បង្ហាញពីភាពរីកចម្រើនក្នុងក្រុងឬខេត្តនោះ ដែលទាំងនេះបានជួយសម្រួលឲ្យប្រជាជនមានការងារធ្វើ រីឯអ្នកខ្លះទៀតក៏ថា ទោះយ៉ាងណាក៏មិនសមលើកយករឿងល្បែងមកបង្ហាញបែបនេះ។ ក្នុងនោះ បន្ទាប់ពីមានសន្ទុះនៃការរិះគន់ ខ្វែងគំនិតគ្នាយ៉ាងដូច្នេះហើយ ស្រាប់តែអតីតបរវកញ្ញា ២០២០ លីវ ជីលី បានចេញមកបង្ហោះសារយ៉ាងដូច្នេះថា៖
ជាមួយគ្នានេះ ក្រោយពីបង្ហោះសារនោះបានប៉ុន្មាននាទី ព្រមទាំងមានអ្នកចូលទៅខមិន មិនយល់ស្របនិងមតិរបស់ នាងយ៉ាងដូច្នេះ ស្រាប់តែ លីវ ជីលី បានធ្វើការលុបសារនោះ ហើយបានចេញមកសុំទោសយ៉ាងដូច្នេះថា៖
ជាសូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]