ថៃ៖ ក្រៅពីជាតារាចម្រៀងម្នាក់ដ៏ល្បីហើយ តារាស្រី Bitoey ក៏បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ភ្លាមៗ នៅពេលដែលនាងបានចេញមកបើកបង្ហាញពីជីវិតរស់នៅយ៉ាងស៊ីវីល័យ ជាមួយនឹងការប្រើប្រាស់របស់របរប្រណីតៗ និងជាម៉ាកយីហោល្បីៗ ដែលរួមមានដូចជា សម្លៀកបំពាក់ និងកាបូប ជាដើម។

ជាក់ស្ដែង កាលពីថ្មី​ៗ​នេះ​ តារា​ស្រី Bitoey​ ​បាន​ចេញ​មក​បើក​បង្ហាញពី កាបូបម៉ាកល្បីៗរបស់ខ្លួនតាមរយៈ YouTube Channel ដែលនៅក្នុង​នោះក៏បានលើកឡើងថា រៀងរាល់ខែទំនិញដែលទិញ គឺមិនតិចជាង ៥ លានបាត (ជិត១៤ម៉ីនដុល្លារ) ក្នុងមួយខែឡើយ រហូតដល់បានក្លាយជាអតិថិជន នៅកម្រិត VVIP នៃម៉ាកល្បីៗជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះ តារាស្រី Bitoey បានធ្វើឲ្យអ្នកគាំទ្រ បានមើលឃើញពីកន្លែងទុកដាក់កាបូបប្រណីត និងស្អាតៗ របស់ខ្លួនជាច្រើន ដែលមួយៗសុទ្ធតែមានតម្លៃរាប់ពាន់ដុល្លារ ចេញពីម៉ាកយីហោផ្សេងៗគ្នា ខណៈដែលមើលទៅស្ទើរតែដូចជាហាងលក់ទៅហើយ រហូតដល់ហ្វេនៗអត់មិនបាននឹងសរសើរពីការរៀបចំ​ ក៏ដូចជាជីវិតហាយសូររបស់ តារាស្រីរូបនេះ ផងដែរ៕  

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
Bitoey
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]