ភ្នំពេញ៖ ក្រុមហ៊ុន vivo បានបង្ហាញស៊េរី V ទាន់សម័យចុងក្រោយបំផុតរបស់ខ្លួនគឺ V25e , V25 5G និង V25 Pro ជាមួយនឹងមុខងារថតរូបដ៏ល្អឥតខ្ចោះ។ ស្មាតហ្វូន V25 series ត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តបង្ហាញពីសកម្មភាពខ្លួនឯងតាមរយៈរូបថត និងវីដេអូ។ ស៊េរី V25 ថ្មីនេះនឹងអមដំណើរជាមួយកញ្ញា តន់ ចន្ទសីម៉ា - Ton Chanseyma និងលោក វណ្ណដា - Vann Da ក្នុងការផ្តិតយករូបភាពដ៏មានថាមពល រស់ររើកជាមួយនឹងកាមេរ៉ាដ៏អស្ចារ្យ ដោយផ្អែកទៅលើប្រសិទ្ធភាពខ្ពស់ ថាមពលខ្លាំងក្លា រូបរាងដ៏ប្រណិត និងបច្ចេកវិទ្យាប្តូពណ៌ដ៏ទំនើប ព្រមគ្នាជាមួយនឹងលោក ឆេង សុភ័ក្រ្ត - Sopheak Chheng ដែលនឹងបង្ហាញអំពីបច្ចេកវិទ្យាក្នុងការច្នៃប្រឌិតពីក្រោយភាពអនុភាពនៃឥទ្ធិពល V series។

  កញ្ញា តន់ ចន្ទសីម៉ា - Ton Chanseyma
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វត្តមានទូតសុច្ឆន្ទៈទាំងពីរក្នុងកម្មពិធីបើកសម្ពោធ V25 series នេះ នឹងប្រព្រឹត្តឡើងនៅសណ្ឋាគាសុខា លំដាប់ផ្កាយប្រាំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការចាក់ផ្សាយផ្ទាល់តាមរយ:បណ្តាញសង្គម Facebook  (Media’s Facebook ) ដែលចាប់ផ្តើមចាក់ផ្សាយនៅវេលាម៉ោង ៧យប់។

លោក វណ្ណដា - Vann Da

ការប្រារព្ធពិធីបើកសម្ពោធ V25 series គឺចង់បង្ហាញអតិថិជននូវមុខងារ និងកម្មវិធីថ្មីៗរបស់ស្មាតហ្វូន V25series នេះក្នុងការចាប់យកពេលវេលាដ៏ប្រណិតជាមួយកាមេរ៉ាដែលមានសមត្ថភាពល្អឥតខ្ចោះដោយភ្ជាប់ជាមួយបច្ចេកវិទ្យាថតរូបដ៏ទំនើបនិងក្នុងគោលបំណងលើកទឹកចិត្តអ្នកប្រើប្រាស់អោយបញ្ចេញស្ទីលដែលមានភាពសប្បាយរីករាយទៅតាមការច្នៃប្រឌិតរបស់ខ្លួនក៏ដូចជាស្វែងរកនូវគំនិតថ្មីៗហើយបន្ថែមទៀតនោះគឺ នៅក្នុងគោលបំណងបង្ហាញទៅដល់អតិថិជននូវលក្ខណៈពិសេសបន្ថែមទៀត អំពី V25 series។  

លោក ឆេង សុភ័ក្រ្ត - Sopheak Chheng

ក្នុងកម្មពិធីបើកសម្ពោធ V25 series នេះ អតិថិជនដែលបានការឈ្នះរង្វាន់ពី Blind Order និងទទួលបានឱកាសចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មពិធីសម្ពោធដែលមានការចូលរួមពីទូតសុច្ឆន្ទៈទំាងពីរ ព្រមទាំងទទួលបានកាដូរអនុស្សាវរីយ៍ជាច្រើនក្នុងការបញ្ជាទិញ៖

- V25e៖ កាបូបធំតម្លៃ $𝟐𝟗, ជញ្ជីងតម្លៃ $𝟑𝟗, ស៊ីម 𝐒𝐦𝐚𝐫𝐭 𝐁𝐫𝐨𝐧𝐳𝐞 តម្លៃ $𝟓𝟒 ជាមួយគម្រោងសេវាកម្ម 𝐒𝐮𝐫𝐟𝐋𝐢𝐤𝐞𝐂𝐫𝐚𝐳𝐲 𝟏𝟔𝐆𝐁 រយៈពេល 𝟒ខែ

- V25 5G៖ កាបូបធំតម្លៃ $𝟐𝟗, ជញ្ជីងតម្លៃ $𝟑𝟗, ស៊ីម 𝐒𝐦𝐚𝐫𝐭 𝐁𝐫𝐨𝐧𝐳𝐞  តម្លៃ $𝟓𝟒 ជាមួយគម្រោងសេវាកម្ម 𝐒𝐮𝐫𝐟𝐋𝐢𝐤𝐞𝐂𝐫𝐚𝐳𝐲 𝟏𝟔𝐆𝐁 រយៈពេល 𝟒ខែ និងប័ណ្ណធានាអេក្រង់រយៈពេល 𝟔ខែ

- V25 Pro៖ កាបូបធំតម្លៃ $𝟐𝟗, ជញ្ជីងតម្លៃ $𝟑𝟗, ស៊ីម 𝐒𝐦𝐚𝐫𝐭 𝐁𝐫𝐨𝐧𝐳𝐞 តម្លៃ $𝟓𝟒 ជាមួយគម្រោងសេវាកម្ម 𝐒𝐮𝐫𝐟𝐋𝐢𝐤𝐞𝐂𝐫𝐚𝐳𝐲 𝟏𝟔𝐆𝐁 រយៈពេល 𝟒ខែ, 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 𝐒𝐩𝐞𝐚𝐤𝐞𝐫 $𝟓𝟗 និងប័ណ្ណធានាអេក្រង់រយៈពេល 𝟔ខែ

ចំពោះអតិថិជនឈ្នះរង្វាន់ដែលស្ថិតតាមបណ្តាខេត្តនានា នឹងទទួលបានប្រាក់សោហ៊ុយចំនួន 100 ដុល្លារ។

លក្ខខណ្ឌ៖ អ្នកដែលឈ្នះត្រូវតែភ្ជាប់ចុងសន្លឹកប័ណ្ណ Blind-Order ទៅកាន់កម្មពិធីសម្ពោធដើម្បីផ្ទៀងផ្ទាត់។

ចំណាំ៖ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែកម្មពិធីដោយមិនប្រកាសទុកជាមុន។ 

បញ្ជាក់៖ អ្នកមានសំណាងចូលរួមក្នុងកម្មពិធីចំនួន ១០ រូបតែប៉ុណ្ណោះ! លទ្ធផលនឹងប្រកាសនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២! ចំពោះអ្នកកក់ទុកមុនបានលឿនធានាថានឹងទទួលបានឱកាសកាន់ធំ និងមានសិទ្ធិក្នុងការផ្សងសំណាងចំណែកឯអតិថិជនដែលតាមដាននូវការចាក់ផ្សាយផ្ទាល់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នឹងមានឱកាសឈ្នះរង្វាន់ភ្លាមៗ ដោយគ្រាន់តែលេងហ្គេមក្នុងអំឡុងពេលចាក់ផ្សាយផ្ទាល់នៃការសម្ពោធ v25 series លើបណ្តាញសង្គម Facebook សូមតាមដានទាំងអស់គ្នានូវការសម្ពោធ V25 series ទាំងអស់គ្នាកុំឱ្យខកខានណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]