រាជធានីភ្នំពេញ៖ លទ្ធផលធ្វើតេស្ត IQ ដែលទើបបានបញ្ចប់នាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងដោយស្ថាប័នវាយតម្លៃការសិក្សាស្តង់ដារអន្តរជាតិ Tutor Impact UK កាលពីថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងចំណោមកុមារ ៧៧នាក់ បានបញ្ចប់ការធ្វើតេស្ត IQ ដោយជោគជ័យ និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនេះ មានកុមារចំនួន ១៣នាក់ (ឬស្មើ ១៧% នៃចំនួនសរុប) ទទួលបានកម្រិតវាយតម្លៃខ្ពស់ដាច់គេ ដោយទទួលបានលំដាប់ពិន្ទុ IQ ពី ១៣០ ឬច្រើនជាងនេះ ខណៈកុមារចំនួន ១០នាក់ នាក់ផ្សេងទៀត (ឬស្មើ ១៣%) អាចឈានដល់កម្រិតដ៏ល្អជាមួយនឹងពិន្ទុ IQ ចន្លោះពី ១២០-១២៩។ លទ្ធផលទាំងនេះបង្ហាញពីភាគរយខ្ពស់គួរឱ្យចាប់អារម្មណ៍ បើប្រៀបធៀបទៅនឹងមធ្យមភាគពិភពលោកដែលមានចន្លោះពី៦% ទៅ៨% នៃកុមារដែលឈានដល់កម្រិត IQ "មានកម្រិតខ្ពស់" នេះបើយោងតាមសមាគមជាតិសម្រាប់កុមារដែលមានទេពកោសល្យខ្ពស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការធ្វើតេស្ត IQ នេះបង្កើតឡើងដើម្បីជាផ្នែកមួយនៃដំណើរការជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍ Gifted Children Scholarship ដែលបានសម្ពោធជាផ្លូវការដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញនៅក្នុងឆ្នាំនេះ។ គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតាដែលបានបញ្ជូនកូនរបស់ពួកគាត់ឱ្យចូលរួមក្នុងការធ្វើតេស្តនេះ ដើម្បីដឹងពីសមត្ថភាពរបស់កូនៗខ្លួន ហើយក៏ជាជំនួយក្នុងការជ្រើសរើសសាលារៀនឱ្យបានត្រឹមត្រូវដើម្បីបង្កើនជំនាញ និងទេពកោសល្យរបស់ពួកគេ។
លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានប្រសាសន៍ថា៖
លោក Wong ថ្លែងបន្តទៀតថា៖
ដើម្បីអបអរសារទរនូវលទ្ធផលពីការធ្វើតេស្តសមត្ថភាព និងដើម្បីបង្កើនការលើកទឹកចិត្តក្នុងការសិក្សារបស់ពួកគេ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងរៀបចំពិធីប្រគល់ពានរង្វាន់អាហារូបករណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅអាគារពាណិជ្ជកម្ម Flatiron។ សម្រាប់ប្អូនៗដែលជាអ្នកទទួលរង្វាន់នឹងទទួលបានវិញ្ញាបនបត្រអាហារូបករណ៍ដែលនឹងត្រូវផ្តល់ជូនដោយលោក Toby Waterson ស្ថាបនិកនៃសាលាអន្តរជាតិ Shrewsbury និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ពួកយើងសូមសម្តែងការអបអរសាទរជាពិសេសជូនដល់កុមារដែលទទួលបានលទ្ធផលឆ្នើមដែលមានរាយនាមដូចខាងក្រោម៖
លើសពីនេះ សាលាក៏មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា តារាចម្រៀងស្រ្តីដ៏ល្បីឈ្មោះបោះសម្លេងប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង អេ ដា ក៏នឹងត្រូវបានអញ្ជើញឱ្យមកចូលរួមពិភាក្សាគ្នាជាមួយមាតាបិតារបស់កុមារៗទាំងអស់ក្រោមប្រធានបទ «តើធ្វើដូចម្តេចដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនអោយមានភាពវ័យឆ្លាត?» ហើយចែករំលែកគន្លឹះក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗដល់គ្នាទៅវិញទៅមក។
កម្មវិធីទាំងស្រុង នឹងត្រូវបានរៀបចំឡើងដើម្បីបង្កភាពសប្បាយរីករាយមួយក្នុងការទទួលស្គាល់ ក៏ដូចជាថ្លែងអំណរគុណចំពោះកុមារវ័យឆ្លាត និងក្រុមគ្រួសាររបស់ពួកគេ ហើយក៏មានទាំងការលេងល្បែងកំសាន្តជាច្រើនសម្រាប់ក្មេងៗដែលបានចូលរួមផងដែរ។
សាលាអន្តរជាតិ Shrewsbury ពិតជាមានសេចក្តីសោមនស្សរីករាយសូមថ្លែងអំណរគុណចំពោះកុមារដែលមាន "មានទេពកោសល្យ" និង "ភាពវ័យឆ្លាត" ស្ថាប័ន Impact UK នឹងផ្តល់អាហារូបករណ៍បន្ថែមចំនួន $៥,០០០ ទៀតសម្រាប់ការចូលរៀនជាមួយវិញ្ញាបនបត្រមួយឆ្នាំនៃកម្មវិធី Gifted & Talented Program (GTP) ដែលបង្រៀនដោយនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford & Cambridge របស់ Tutor Impact UK។
ជាចុងក្រោយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការដែលយើងបានដឹងអំពីកម្រិតបញ្ញារបស់កូនៗ មាតាបិតានឹងដើរតួនាទីកាន់តែចាំបាច់ក្នុងការស្វែងរកសាលារៀនល្អៗឱ្យត្រូវនឹងបញ្ញារបស់កូនៗ ដើម្បីឱ្យពួកគេទទួលបាននូវការសិក្សាកម្រិតខ្ពស់។ សម្រាប់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ការស្វែងយល់អំពីអនាគតរបស់សិស្ស និងសមត្ថភាពយល់ដឹងរបស់ពួកគេ គឺជាជំហានដំបូងឆ្ពោះទៅរកការអនុវត្តទស្សនវិជ្ជាអប់រំរបស់សាលា Shrewsbury និងលក្ខណៈពិសេសល្អបំផុតនៃកម្មវិធីសិក្សារបស់អង់គ្លេស៕
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
ក្រុមហ៊ុន Two Way Public
Relations
អគារ
Flatiron ជាន់ទី១៧, ផ្លូវ១០២,
Phnom Penh City Center,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221
878
[email protected]
www.twowaypr.com
អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ
សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ២០២០។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។ សាលានឹងអនុវត្តន៍តាមកម្មធីសិក្សាពិសេសរបស់សាលា Shrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដែលពោរពេញដោយចំណេះដឹងខ្ពស់ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសម្ភារៈទំនើបៗទាន់សម័យ។ ថ្នាក់ភាសាអង់គ្លេស ភាសាខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ ជាមួយគ្នានេះដែរ នៅក្នុងសាលានេះមានវត្តមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ដែលជាអ្នកស្រឡាញ់ធម្មជាតិផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]