ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតម្ចាស់ពាន Rising Star ក្នុងកម្មវិធី Miss Teen International Cambodia កញ្ញា ប៉ាង ពេជ្ររចនា ត្រូវបានក្រុមហ៊ុន Mediaload ប្រគល់តំណែង Miss Asia Global Cambodia 2022 ដើម្បីត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Asia Global នាខែកញ្ញា នៅឯប្រទេសម៉ាឡេស៊ីខាងមុខនេះ។ 

ពិតណាស់ កញ្ញា ប៉ាង ពេជ្ររចនា ឆ្នាំនេះនាងមានអាយុ១៨ឆ្នាំ ហើយនាងមកពី ខេត្តកំពង់ធំផងដែរ។ ជាមួយគ្នានេះដែរ បើក្រឡេកមើលសមត្ថភាពយុវតីរូបនេះ អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ចំណែកចំណេះដឹងទូទៅក៏មិនអន់នោះទេ។ ម្យ៉ាងទាំងការដើរនិងសំណួរចម្លើយនាង ក៏បានត្រៀមរួចរាល់សម្រាប់ការប្រកួតនាពេលខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីគ្រងតំណែង Miss Asia Global Cambodia 2022រួច គេឃើញកញ្ញា ប៉ាង ពេជ្ររចនា កាន់តែមមាញឹកជាមួយការងារថតសម្អាងការខ្លាំង។ ជាពិសេស ថ្មីៗនេះនាងបានតុបតែងខ្លួន រួមជាមួយនឹងស្លៀកឈុតកូនក្រមុំពណ៌ស មើលទៅសម្រស់នាងពិតជាស្រស់សោភា មានមន្តស្នេហ៍ខ្លាំង ហើយរូបរាងក៏ស្លៀមស្លៀកឈុតនេះទៅសាកសមតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្រចនា
កញ្ញា ប៉ាង ពេជ្រចនា
កញ្ញា ប៉ាង ពេជ្រចនា
កញ្ញា ប៉ាង ពេជ្រចនា
កញ្ញា ប៉ាង ពេជ្រចនា
កញ្ញា ប៉ាង ពេជ្រចនា
កញ្ញា ប៉ាង ពេជ្រចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]