តូក្យូ៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសុក្រ ទី២៦ សីហា ថាប្រទេសជប៉ុននឹងចំណាយប្រាក់ចំនួន ១,៨៣ លានដុល្លារសម្រាប់ពិធីបុណ្យសពរដ្ឋសម្រាប់មរណភាពរបស់អតីតមេដឹកនាំ Shinzo Abe ។
លោក អាបេ ដែលជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេ ត្រូវបានបា.ញ់ស.ម្លាប់នៅក្នុងបាតុកម្មបោះឆ្នោតកាលពីថ្ងៃទី ៨ ខែកក្កដា ហើយទោះបីជាពិធីបុណ្យស.ពត្រូវបានប្រារព្ធឡើងភ្លាម ៗ ក៏ដោយ ក៏ប្រទេសជប៉ុនបានសម្រេចចិត្តរៀបចំពិធីបុណ្យស.ពរដ្ឋនៅសង្វៀន Nippon Budokan ទីក្រុងតូក្យូ នៅថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ ឃា.ត.ករសង្ស័យដែលបានស.ម្លាប់លោក អាបេ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ បន្ទាប់ពីបានធ្វើការបាញ់ប្រហារ ព្រោះមូលហេតុខឹងនឹងព្រះវិហារ ដោយចោទថាវាបានធ្វើឲ្យម្តាយរបស់លោកក្ស័យធន ហើយលោកបានបន្ទោសលោក Abe ដែលបានផ្សព្វផ្សាយវា នេះបើយោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបាយការណ៍ព័ត៌មានក្នុងស្រុក៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]