បរទេស៖ សារព័ត៌មាននៅក្នុងទស្សនាវដ្តី People បានបញ្ជាក់មកថា តារាម៉ូដែល Jennifer Flavin បានចែករំលែក ទៅនឹងអារម្មណ៍សោកស្ដាយ ដែលបានប្រកាសថា បន្ទាប់ពីរៀបការបាន ២៥ ឆ្នាំខ្ញុំបានដាក់ពាក្យលែងលះពីប្តីរបស់អ្នកស្រី តារាសម្តែង Sylvester Stallone ត្រូវបានស្គាល់ថា ជាតួអង្គ រ៉ាំប៊ូ

មែនទែនទៅ អ្នកស្រីក៏បានបន្ថែមទៀតថា ទំនាក់ទំនង​ដែលអ្នកទាំងពីរ ​បាន​ចែករំលែក​ជាង ៣០ ឆ្នាំ ហើយ​បានបន្សល់នៅ កូនម្នាក់ អ្នកទាំង​ពីរ នឹង​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​មើល​ថែ​កូនស្រី​ដ៏​ស្រស់​ស្អាត​របស់​ពួកគេដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក នៅខាន តារាសម្តែងជើងចាស់ លោក Sylvester Stallone ក៏បានលើកឡើងទៅនឹង បញ្ហាជុំវិញ ការលែងលះនេះផងដែរ ដោយលោក ថាដូច្នេះថា៖

 Sylvester Stallone

យោងតាម ​​Closer តារាម៉ូដែល Jennifer Flavin បានដាក់ឯកសារនៅថ្ងៃទី ១៩ ខែសីហានៅ Palm Beach County រដ្ឋ Florida ជាកន្លែងដែលគ្រួសាររបស់នាងបានផ្លាស់ទីលំនៅជាងមួយឆ្នាំមុន។

អតីត​តារា​បង្ហាញ​ម៉ូដ​វ័យ ៥៤ ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ពី​ការ​បែក​បាក់​នេះ​ថា​ជា «អាពាហ៍ពិពាហ៍​ដែល​បែកបាក់​មិន​អាច​ផ្សះវិញបាន»។ នាង​ចង់​ស្ដារ​ឈ្មោះ​ដើម​របស់​នាង​ឡើង​វិញ ហើយ​ទាមទារ​ឱ្យ​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​រកបាន​ជាង​ពីរ​ទសវត្សរ៍​ នៃ​អាពាហ៍ពិពាហ៍​ត្រូវ​បាន «បែងចែក​ដោយ​ស្មើភាព»។

ក្នុង​ឯកសារ​ដែល​បាន​ដាក់​ទៅ​តុលាការ Jennifer បាន​ចោទ​ប្រកាន់​ប្តី​របស់​នាង​ពី​បទ «បំផ្លាញ​ដោយ​ចេតនា ឬខ្ជះខ្ជាយ​ទ្រព្យ​សម្បត្តិ​រួម ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ»។ នាងបានសុំឱ្យតុលាការហាមឃាត់ប្តីរបស់នាងមិនឱ្យលក់ ផ្ទេរ ឬបោះចោលទ្រព្យសម្បត្តិណាមួយក្នុងអំឡុងពេលដំណើរការលែងលះ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

តារាសម្តែង Sylvester និង ភរិយា 
តារាសម្តែង Sylvester និង ភរិយា 
តារាសម្តែង Sylvester និង ភរិយា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]