បរទេស៖ តារាសម្តែងវ័យ ៤៧ ឆ្នាំ Angelina Jolie ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំងទៅនឹង ការផ្លាស់ប្តូរស្ទីល នៅពេលនាងចេញទៅក្រៅផ្លូវក្នុងសប្តាហ៍នេះ ដែលទាក់ទាញ ក្រសែភ្នែក ជាពិសេសអ្នកប្រមាញ់ថតរូប របស់តារាស្រីរូបនេះ។
បើតាមរូបភាពដែលផ្តិតបាន Angelina Jolie បានចាកចេញពីអគារមួយនៅ Beverly Hills រដ្ឋ Los Angeles កាលពីថ្ងៃទី ២៤ ខែសីហា ក្នុងសម្លៀកបំពាក់បែបយុវវ័យ បែបស្រួល ជាមួយនឹងអាវក្រៅ និងខោខ្លី បង្ហាញចង្កេះស្ដើងស៊ិចស៊ីរបស់តួអង្គរឿង «Maleficent» ដែលបានបន្ថែម នឹងគ្រឿងទាន់សម័យរួមមានក្រវិល ខ្សែក វ៉ែនតា និងស្បែកជើងរាបស្មើទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីឃើញបែបនេះ ម្តាយកូនប្រាំមួយ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាមួយនឹងចង្កេះតូច ក្បាលពោះរាបស្មើ និងស្បែករលោង។ Jolie បានសម្រាលបានពីរនាក់ហើយ មួយជាកូនភ្លោះ ក៏ដោយ។ ទៀតសោត គេក៏បានលើកថា នេះជាពេលដ៏កម្រមួយដែលតារាស្រី ស្លៀកសម្លៀកបំពាក់បញ្ចេញ សាច់ពោះបែបនេះ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]