ភ្នំពេញ៖​ នៅថ្ងៃទី១២ ១៣ និង ១៤ ខែ សីហានេះ ផលិតផលទឺកដោះគោម្សៅ Similac Gain IQ បានធ្វើការរៀបចំកម្មវិធីដ៏ពិសេសមួយដែលមានឈ្មោះថា “ពិភពកុមារវៃឆ្លាត 5G” នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដើម្បីបង្ហាញពីផលិតផលថ្មី ជាមួយរូបមន្ត 5G* ថ្មីដំបូងបំផុតរបស់ខ្លួននៅកម្ពុជា និងកម្មវិធីសប្បាយៗដែលប៉ាៗម៉ាក់ៗអាចនាំកូនៗជាទីស្រលាញ់របស់ខ្លួនកម្សាន្តសប្បាយដែលភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបៗជំនួយដល់ការសិក្សាយល់ដឹងរបស់កូន និងកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ។ កម្មវិធីទាំងមូលបានភ្ជាប់ជាមួយនូវគំនិតច្នៃប្រឌិត ដែលបង្ហាញអំពីអនាគត ដែលមានភាពជឿនលឿនសម្រាប់កុមារសម័យថ្មី។​  អ្វីដែលគួរឱ្យចាប់អារម្មណ៏នោះ យើងសង្កេតឃើញមានវត្តមានអ្នកម៉ាក់សម័យថ្មី ក៏ដូចជាវត្តមានរបស់តារាល្បីៗក្នុងប្រទេសកម្ពុជាចូលរួមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតផលSimilac Gain IQ រូបមន្ត 5G* ថ្មីនេះ ត្រូវបានបង្កើតឡើងយ៉ាងសាកសមសម្រាប់ កុមារសម័យថ្មី ជាមួយរូបមន្តពិសេសដែលមានរួមបញ្ជូលនូវសារជាតិចិញ្ចឹមកាន់តែប្រសើរ ដូចជា សារធាតុហ្គេងឃ្លីអូសាយ ​(Gangliosides)​ ដែលជំនួយដល់ការអភិវឌ្ឍខួរក្បាល និងបង្កើនកម្រិត IQរបស់កុមារ^និងសារធាតុ5 HMOs ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ជាមួយនិងប្រូបាយអូទិក BB-12®សម្រាប់ជំនួយសុខភាពពោះវៀន និងប្រព័ន្ធភាពស៊ាំផងដែរ#។ មិនតែប៉ុណ្ណោះផលិតផលថ្មីនេះក៏មាននូវសារធាតុល្អ 3 ប្រភេទទៀត ដូចជា DHA លូទីន និងវីតាមីន E ធម្មជាតិ ដែលជួយដល់ការលូតលាស់ខួរក្បាល និង​ភ្នែករបស់កុមារផងដែរ។​

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់Similac Gain Cambodia៖ www.facebook.com/SimilacGainCambodia/ឬ ទាក់ទងមកកាន់លេខទូរស័ព្ទ៖ 012 333 538៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]