កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី BLACKPINK បានមកដល់ទីក្រុងញូវយ៉កដោយសុវត្ថិភាព ហើយសមាជិកត្រូវបានគេប្រទះឃើញនៅសណ្ឋាគារមួយក្នុងទីក្រុង កំពុងទទួលបានការចាប់អារម្មណ៍ ថែមទាំងបាន ចែកចាយរូបភាពជាច្រើននៅលើបណ្តាញសង្គមទៀតផង។

ជាក់ស្តែង នៅថ្ងៃទី ២៧ ខែសីហា Splash បានចេញផ្សាយរូបថតសមាជិកក្រុម K-pop ចាកចេញពីសណ្ឋាគារដើម្បីឆ្ពោះទៅរកកាលវិភាគដំបូងរបស់ពួកគេនៅទីក្រុងញូវយ៉ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត នៅក្នុងរូបថត Jennie Lisa Rose និង Jisoo ត្រូវបានគេឃើញចាកចេញពីអគារដែលហ៊ុំព័ទ្ធដោយអ្នកគាំទ្រ ជាពិសេស សមាជិកទាំងអស់មើលទៅទាន់សម័យ ម្នាក់ៗស្លៀកស្ទីលឃូល មានភាពទាក់ទាញរៀង ៗ ខ្លួន។

ទន្ទឹមនឹងនោះ BLACKPINK បានចេញបទចម្រៀងដំបូង «Pink Venom» នៅថ្ងៃទី ១៩ ខែសីហា ហើយនឹងចេញអាល់ប៊ុមពេញទីពីររបស់ពួកគេ «BORN PINK» នៅថ្ងៃទី ១៦ ខែកញ្ញានាពេលខានមុខ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Lisa
Rose
Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]